ទីក្រុង CANBERRA, អូស្រ្តាលី ៖ មជ្ឈមណ្ឌល សំរបសំរួល ទីភ្នាក់ងារ រួម ( JACC) ដើម្បីការស្វែងរក យន្តហោះ MH370 បាន ឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រ នេះថា រដ្ឋាភិបាល អូស្រ្តាលី នៅតែមាន សង្ឃឹម និងបានប្តេជ្ញាចិត្ត ក្នុងការ ស្វែងរក យន្តហោះ MH370។
អគ្គនាយក នៃនាយកដ្ឋាន អាកាសចរណ៍ ស៊ីវិល ម៉ាឡេស៊ី លោក Azharuddin Abdul Rahman បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាស ជាផ្លូវការ ក្នុងការបាត់យន្តហោះ MH370 គឺជាគ្រោះថា្នក់ផ្លូវអាកាស ដោយសារអាកាសធាតុមិនអំណោយផល ហើយមនុស្ស ២៣៩នាក់នៅលើ យន្តហោះ នេះត្រូវបានគេ សន្មត់ថា ស្លាប់ទាំងអស់។
សេចក្តីថ្លែងការណ៍ JACC បានថ្លែងថា រដ្ឋាភិបាល អូស្រ្តាលី បានកត់សម្គាល់ សេចក្តីប្រកាស នៃគ្រោះថ្នាក់ ដែលទាក់ទងទៅនឹង ការបាត់ខ្លួន យន្តហោះ MH370 របស់ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបាន ផ្តល់ដោយ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ហើយ។
សេចក្ដីថ្លេងការណ៏បានឲ្យដឹងទៀតថា យើង យល់ពីអារម្មណ៏ របស់ក្រុមគ្រួសារ នៃអ្នកដំណើរដែល នៅលើ យន្តហោះ MH370 បានជួបប្រទះ ទុក្ខព្រួយ ក្នុងការបាត់បង់សាច់ញ្ញាតិ ដោយមិន ដឹងថា នឹងទៅជាយ៉ាងណានោះទេ ក្នុងការបាត់ខ្លួននៃយន្តហោះ MH370 របស់ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មួយនេះ។ ការផ្តល់ ការលើទឹកចិត្ត និងការគាំទ្រដល់ ក្រុមគ្រួសារ ទាំងនោះ ជាពិសេស នៅក្នុងពេល ដ៏លំបាកនេះ នោះយើងបានប្ដេជ្ញាចិត្តបន្តការរុករក។
រដ្ឋាភិបាល អូស្រ្តាលី នឹងបន្តធ្វើការ សហការជាមួយ រដ្ឋាភិបាល ប្រទេសម៉ាឡេស៊ី និង សាធារណរដ្ឋ ប្រជាមានិតចិន ក្នុងការបម្រើ ដល់ក្រុមគ្រួសារ របស់អ្នកដែល នៅលើយន្តហោះ MH370 និងឲ្យធ្វើដំណើរ ជាសាធារណៈ ដ៏ទូលំទូលាយ។
គួររម្លឹកថា ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ជើងហោះហើរ MH370 មានមនុស្ស ២៣៩នាក់ នៅលើនោះ ដោយបានបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា ក្នុងរយៈពេលមួយដ៏ខ្លី បន្ទាប់ពី បានចាកចេញពី ទីក្រុងគូឡាឡាំ ពួ ប្រទេសម៉ាឡេស៊ី ហោះឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ ចុះផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០១៥.
http://chnchannel.com/2015/01/30/46372.html


