នារី ត្រូវតែ​ចងចាំ​ថា ៖​
1.​    ​មិន​​ត្រូវ​​ឲ្យ​​នរណា​​ម្នាក់​ មក​​គ្រប់​គ្រង​​លើ​​ការ​រស់​នៅ​​របស់​​ខ្លួន​​ទេ​ បើ​​ពុំ​​ដូ​ច្នេះ​ អ្នក​នឹង​​បាត់​បង់​​អ្វីៗ​​គ្រប់​យ៉ាង​ នៅ​ពេល​ដែល​​គេ​​ចាក​ចេញ​​។​​
2.​    ​មិន​ត្រូវ​​មាន​​ត្រ​ចៀក​ស​ ងាយ​​ស្តាប់​​ពាក្យ​​លួង​លោម​ ស្ប​ត់​​ស្បែ​​របស់​​មនុស្ស​​ប្រុស​ ព្រោះ​​ពាក្យ​​ទាំង​នោះ​ សុទ្ធ​តែ​ជា​​ល្បែង​​លេង​​។​​
3.​    ​មិន​ត្រូវ​សប្បាយចិត្ត នៅពេលដែល​គេ​ហៅ​ខ្លួន​ថា អូន​សំលាញ់ ឬ​បណ្តូលចិត្ត ព្រោះ​ពាក្យ​ទាំងនេះ គេ​ក៏​អាច​ហៅ​អ្នក​ដទៃ​បាន​ដែរ​។​
4.​    ​មិន​ត្រូវ​រក​ពាក្យដោះសារ​គ្រប់បែបយ៉ាង មក​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ឲ្យ​បុរស​ទេ​។​
5.​    ​ត្រូវតែ​ហ៊ាន​ចាប់យក និង​ទំលាក់​ចុះ មានន័យ​ថា ហ៊ាន​ទទួលស្គាល់​ការពិត​។ បើ​គេ​ពុំ​ស្រលាញ់​យើង យើង​ត្រូវតែ​ហ៊ាន​ដោះដៃ មិន​ត្រូវ​ធ្វើបាប​ខ្លួន​ឯង​ទេ ត្រូវតែ​រៀន​ក្លាហាន ប្រឈមមុខ​នឹង​កា​រពិត​។​
6.​    ​ប្រសិនបើ​មនុស្ស​ប្រុស មិន​ការពារ​កិត្តិយស​របស់​អ្នក សូម​អ្នក​ដើរចេញ ទោះបីជា​គេ​ស្រលាញ់​អ្នក​យ៉ាងណាក៏ដោយ ព្រោះ​បើ​គេ​ស្រលាញ់​ពិត គេ​មិន​ព្រម​ឲ្យ​អ្នកដទៃ មក​ធ្វើបាប​ខ្លួន​ទេ​។​
7.​    ​មិន​ត្រូវ​និយាយ​ពាក្យ​ថា បណ្តោយ​តាម​ពេលវេលា​ទេ ព្រោះ​បើ​ចាប់​មិន​បាន ត្រូវតែ​លែងដៃ​។​
8.​    ​ប្រសិន​បើ​សម្រេចចិត្ត​ថា​បែក​គ្នា ត្រូវតែ​បែក​ឲ្យ​ស្រឡះ មិន​ត្រូវ​ដើរ​ត្រលប់​ក្រោយ​ឡើយ​។​
9.​    ​មិន​ត្រូវ​សន្សំសំចៃ មិន​ញ៉ាំ ឬ​មិន​ស្លៀកពាក់​ស្អាត​ទេ ព្រោះ​អ្នក​ដឹងថា អ្វី​ដែល​ជា​របស់​អ្នក គឺមាន​តែ​ខ្លួនប្រាណ​អ្នក​ទេ​។​
10.​    ​ត្រូវ​តែ​ចេះ​ស្រលាញ់​ខ្លួន ត្រូវ​រស់នៅ​ដោយ​គ្មាន​ការភ័យខ្លាច រស់​ដោយ​សប្បាយ និង​មាន​សុភមង្គល​។​
​ផ្ទុយទៅវិញ បើ​មាន​មនុស្ស​ប្រុស​ដែល​ល្អ  ​ ពាក្យ​ទាំង ១០ នេះ អាច​បំភ្លេច​ចោល​បាន ប៉ុន្តែ ក៏​ត្រូវតែ​ចងចាំ​ទុកដើម្បី​ការពារ​ខ្លួន​៕


ប្រភព៖ http://chnchannel.com/2015/02/28/46832.html
28 Feb 2015
 
Top