ខេត្តស្ទឹងត្រែង ៖ ​ប្តី​ប្រពន្ធ​ ២​នាក់ ​ដែ​លជា​មុខសញ្ញា​ចែក​​ចាយ​គ្រឿងញៀន ​នៅ​ក្រុង​ស្ទឹងត្រែង​ ត្រូវបាន​កម្លាំង​​កងរាជអាវុធ​​ហត្ថ​ខេ​ត្ត ឃាត់ខ្លួន ​បញ្ជូន​មកទី​​បញ្ជាការដ្ឋាន​កងរាជអាវុធហ​ត្ថ​ខេត្ត កាលពី​​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២​០១៥ នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះ​ជួល ស្ថិតក្នុ​ង​ភូមិ​ព្រែក​ សង្កាត់​​ស្ទឹងត្រែង​ ក្រុង ​ខេត្តស្ទឹងត្រែង​។​​
ជនសង្ស័យ​ទី​១​ឈ្មោះ គឹម សុភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ មុខរបរជា​បុគ្គ​លិក​អគ្គិសនី​ខេត្តស្ទឹងត្រែង នឹង​ទី​២​ឈ្មោះ ​អឿន លីហ្សា ភេទ​ស្រី អាយុ​២៥ឆ្នាំ ជនសង្ស័យ​ទាំង​ ២​នាក់ ​ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន​នៅ​បន្ទប់​ផ្ទះជួល​ចំណុច​ឃាត់ខ្លួន​ខាងលើ​។​
មុនពេល​ឈានទៅដល់​ការឃាត់​ខ្លួន
កម្លាំង​អាវុធហត្ថ​ខេត្ត​បានធ្វើការ​ស៊ើប​អង្គេ​ត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ខាង​លើ​សុទ្ធសឹងតែ​ជា​មុខសញ្ញា​ចាស់។ លុះ​មកដល់​យប់​ថ្ងៃទី​២៦​ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយ​ទទួលបាន​ព័ត៌មាន​ថា​ជនសង្ស័យ​ទាំ​ង២​នាក់ ​កំពុងតែ​ធ្វើ​សកម្ម​ភាព​វេចខ្ចប់​ថ្នាំ​ញឿ​ន​ជា​កញ្ចប់​តូចៗ សម្រាប់​ទុក​ចែកចាយ ភ្លាមៗនោះ​ លោក​មេបញ្ជាការ​បានដាក់​កម្លាំង​ចុះទៅ​ដល់​បន្ទប់​ផ្ទះជួល ធ្វើការ​ឃាត់​ខ្លួន​ភ្លាមៗ​តែម្តង​។
ខណៈពេល​កម្លាំង​ចុះ​ឃាត់ខ្លួន​ ភ្លាមៗនោះមន្ត្រី​ជំនាញ​បាន​ដកហូត​បាន​វត្ថុតាង រួមមាន​ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស (​ម៉ា​ទឹកកក​) ​ចំនួន​ ១៣​ កញ្ចប់ ក្នុងនោះ​មាន ​៤​កញ្ចប់​ធំ ​នឹង​៩​កញ្ចប់​តូច នឹង​សម្ភារ​លុយកាក់​មួយចំនួនទៀត​៕

ប្រភព៖ http://chnchannel.com/2015/02/27/46812.html
28 Feb 2015
 
Top