កងពលនេះបានបំពាក់ជាមួយរថក្រោះ និងរថពាសដែក ដែលបានកំពុងហ្វឹកហាត់អស់រយៈពេលច្រើនជាង ១ឆ្នាំទៅហើយ និងភាគច្រើននៃទាហានទាំងនេះ គឺជាយុទ្ធជនមានបទពិសោធន៍ដែលបានធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់។
លោក Greg Sierra ជាមេបញ្ជាការកងពលបានថ្លែងនៅក្នុងពិធីជូនដំណើរនោះថា “យើងមិនមានការចម្លែកទេ ចំពោះការចល័តទ័ពនេះ។ យើងត្រៀមខ្លួនរួចជាស្រេចចំពោះបេសកកម្មនេះ។” លោកបន្តថា ទាហានទាំងនេះ បានទទួលការបណ្តុះបណ្តាលសម្រាប់បេសកកម្មជំនួយមនុស្សជាតិ និងសម្រាប់ការប្រយុទ្ធ។
ការចល័តទ័ពនេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលបានស្នើទៅសភាជាផ្លូវការ ចំពោះការរៀបចំទ័ពប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ លោកអូបាម៉ា និយាយថា សិទ្ធិអំណាចនៃការប្រើប្រាស់កម្លាំងទ័ពនេះ នឹងមិនប្រយុទ្ធនៅអ៊ីរ៉ាក់ ស៊ីរី ឬអាហ្វហ្កានីស្ថានទេ៕
ដោយៈ នៅ សំភី
ប្រភព៖ My lekha News