ប្រភព៖ ANN News
សមត្ថកិច្ចខណ្ឌទួលគោក សម្តែងការមិនសប្បាយចិត្តពេលឃើញអ្នកសារព័ត៍មាន ខណៈខ្លួនចុះឆែកអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចចម្រុះខណ្ឌទួលគោក កាលពីយប់មិញនេះ បានសម្តែងនូវអាកប្បកិរិយាច្រង៉េងច្រង៉ាងចំពោះអ្នកកាសែត ខណៈពួកគេចុះទៅថតរូបសកម្មភាពសមត្ថកិច្ចទាំងនោះ ចុះប្រតិបត្តិការឆែកឆេរអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍តាមបណ្តោយផ្លូវកម្ពុជាក្រោម ត្រង់ចំណុចមុខវិទ្យាល័យសន្ធរមុក។ គេមិនដឹងមកពីមូលហេតុអ្វីទេ កាលពីយប់មិញនេះ ស្រាប់តែសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក ធីម សំអាន អភិបាលរងខណ្ឌទួលគោក
បែរជាបញ្ចេញឥរិយាបទហាក់មានចេតនាចង់លាក់លៀមរឿងអ្វីមួយ ដោយបានថតរូបអ្នកកាសែត និងស្លាកលេខម៉ូតូរបស់កាសែត ហើយនិយាយថា បើអ្នកកាសែតថត គេក៏ថតវិញដែរ។ តាមមតិសាធារណៈខ្លះថា ការដែលក្រុមសមត្ថកិច្ចចម្រុះធ្វើរបៀបនេះ
នោះប្រហែលជាប្រតិបត្តិការរបស់ពួកគេមានអ្វីត្រូវលាក់បាំង ដូចជាការប្រព្រឹត្តខុសដោយការផាកពិន័យលើសកំណត់ ឬក៏កៀបស៊ីហើយមើលទៅ ដែលទង្វើនេះ ធ្វើឲ្យអ្នកកាសែតក្លាយទៅជាបន្លានៅក្នុងកែវភ្នែករបស់ពួកគេ។ ចំពោះបញ្ហានេះ បណ្តាញព័ត៌មានអប្សរា ANN មិនអាចទាក់ទងសុំការបំភ្លឺពីលោក ធីម សំអាន អភិបាលរងខណ្ឌទួលគោក និងមន្ត្រីពាក់ព័ន្ធបានទេនៅថ្ងៃនេះ៕
ប្រភព៖ ANN News
ប្រភព៖ ANN News