ក្នុងមួយថ្ងៃៗមានសកម្មភាពច្រើនដែលលោកអ្នក បានធ្វើហើយ នៅក្នុងនោះមាន សកម្មភាពខ្លះ មានសារៈប្រយោជន៍ ចំពោះសុខភាព និងទង្វើខ្លះទៀតមានផលប៉ះពាល់អាក្រក់ដល់សុខភាព ។
ក្នុងនោះផងដែរមានសកម្មភាពខ្លះ ដែលយើងធ្វើជាប្រចាំថ្ងៃ ក្នុងរយៈពេលដ៏តិចតួច តែវាអាចជួយឲ្យយើង មានសុខភាពល្អ ផ្ទុយទៅវិញសកម្មភាព ដែលយើងអនុវត្តន៍ ជាច្រើនម៉ោង បែរជាទទួលផលអវិជ្ជមាន ចំពោះរាងកាយ និងសុខភាពទៅវិញ ។
ទោះបីជាយ៉ាងណាក្តី វាជារឿងមួយ ដ៏សមហេតុផលបំផុត សម្រាប់លោកអ្នក ដែលត្រូវតែអនុវត្តន៍នោះគឺ បើលោកអ្នកដឹងថា សកម្មភាពមួយ មានសារៈប្រយោជន៍ ដល់សុខភាព សូមលោកអ្នករក្សា ធ្វើវាបន្តទៀត តែបើលោកអ្នកដឹងថា វាមានផលប៉ះពាល់ សូមព្យាយាមបោះបង់វាចោលទៅ ។
យោងទៅតាមការសិក្សា ដែលបានធ្វើឡើង កាលពីពេលថ្មីៗនេះ នៅមហាវិទ្យាល័យ អាស់ស្ទើ នៃប្រទេសអៀកឡង់ ភាគខាងជើង បានឲ្យដឹងថា ការឡើងជណ្តើរ ក្នុងរយៈពេលដ៏ខ្លី ពេញមួយថ្ងៃៗ ពិតជាអាចធ្វើឲ្យ សុខភាពរបស់អ្នកបានល្អប្រសើរ ។
អ្នកស្រាវជ្រាវដែលមកពីមហាវិទ្យាល័យនេះ បានធ្វើការសិក្សា ទៅលើនារីចំនួន១៥រូប ដោយធ្វើការបែងចែកជាពីរក្រុម៖
ក្រុមទី១ៈ គឺមានស្រ្តីចំនួន៨នាក់ ដែលនារីទាំងនោះ ធ្លាប់តែចំណាយពេល ជាច្រើនម៉ោងអង្គុយធ្វើការ ។
អ្នកស្រាវជ្រាវបានសុំឲ្យនារី ទាំងនោះបង្កើតការលោត តាមជណ្តើរដោយ រាប់ចាប់ពីលេខសូន្យ រហូតដល់លេខប្រាំ ជារៀងរាល់ថ្ងៃក្នុងរយៈពេល២ខែ ។
ការលោតឡើងរបស់ស្រ្តីនីមួយៗ ក្នុងរយៈពេល២ខែនេះ បានចំនួន១៩៩កាំដោយចំណាយពេល ត្រឹមតែ២នាទីប៉ុណ្ណោះ ។
ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានរកឃើញថា ស្រ្តីទាំងនោះមានការកើនឡើង ខាងផ្នែកលំហាត់ប្រាណ ១៧ភាគរយ និង សារជាតិកូឡេស្តូរ៉ល ដែលមិនល្អចេញបានប្រហែល៨ភាគរយផងដែរ ។
ក្រុមទី២ៈ រួមមានស្រ្តីចំនួន៧នាក់ ដែលមិនបានធ្វើអ្វីទាំងអស់ ដោយមិនបានធ្វើការលោត ឡើងកាំជណ្តើរនោះទេ ។ លទ្ធផលដែលបានរកឃើញ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ គឺថាស្រ្តីទាំងនោះ មិនមានសកម្មភាពអ្វីប្រែប្រួលសោះ ជាពិសេសសុខភាព បេះដូងរបស់ពួកគេ ៕
ប្រភព៖ lookingtoday