ស្តាប់ទៅដូចជាការផ្សាយពាណិជ្ជកម្ម ដូច្នោះដែរ ក៏ប៉ុន្តែនេះគឺជាការណែនាំ របស់ទន្តបណ្ឌិត មកពីស្ថាប័ន ស្តីអំពីជំងឺក្រអូមមាត់ ដែលមានឈ្មោះថា រីឆាតឌីហ្វីហ្សឺ ។
លោក រីឆាត បានធ្វើការណែនាំថា ប្រសិនបើអ្នកមាន អារម្មណ៍ឈឺធ្មេញ ឬឈឺក្បាល អ្នកគួរតែបោះដៃ របស់អ្នកទៅមុខ ហើយយកដៃ និងម្រាមដៃចង្អុលឆ្វេង ទៅចាប់នៅត្រង់ស្បែក ចន្លោះគល់មេដៃ និងចង្អុលដៃ នៃដៃម្ខាងទៀត ។
មួយវិញទៀតអ្នកត្រូវ តែសង្កត់វាឲ្យខ្លាំង ហើយឈ្លីចុះឈ្លីឡើងប្រមាណជា៣នាទី ។ រួចហើយអ្នកត្រូវប្តូរទៅអនុវត្តន៍ នៅដៃម្ខាងទៀត ដោយវាប្រៀបដូចជាការ ចាប់ជីពចរ ឬជាការធ្វើសរសៃដែរ ។
ទន្ទឹមគ្នានេះដែរ លោកវេជ្ជបណ្ឌិត រីឆាត បានបន្តទៀតថា វិធីនេះមិនត្រឹមតែជួយសម្រាលអាការៈឈឺក្បាល ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាថែមទាំងធ្វើឲ្យអារម្មណ៍របស់អ្នក ធូរស្បើយ ព្រមទាំងជួយលុបបំបាត់ អារម្មណ៍តានតឹងថែមទៀតផង ៕
ប្រភព៖ http://bektleay.com/article/health-video-2015-02-27-085905
 
Top