តាំងពីសម័យបុរាណមក ការលាយទឹកឃ្មុំ ជាមួយនឹង ខ្ទឹមបារាំង គឺត្រូវបានគេដឹងថា ជាដំណោះស្រាយ តាមបែបធម្មជាតិ សំរាប់ព្យាបាលក្អក ។ អត្ថប្រយោជន៍របស់ គ្រឿងផ្សំនៅក្នុងឱសថនេះ គឺងាយស្រួលសំរាប់អ្នក ស្វែងរកទិញ មិនថានៅទីណា រឺពេលវេលាណានោះទេ ។
នៅពេលដែលអ្នក បានធ្វើឱសថនេះ ដោយខ្លួនអ្នកជាមួយនឹង គ្រឿងផ្សំទាំងពីរមុខនេះបញ្ជូលគ្នា វាប្រសើរជាងអ្នកទិញសេរ៉ូម រឺ ឱសថផ្សេងៗ ដែលច្នែអោយ មានពណ៌ និង ក្លិនឈ្ងុយ ។ ខ្ទឹមបារាំង និង ទឹកឃ្មុំ ជាថ្នាំបំបាត់ស្លេះ ។ អ្វីដែលអ្នកត្រូវមាន សំរាប់ធ្វើឱសថនេះមាន៖
- ខ្ទឹមបារាំងធំល្មម ១
- ទឹកឃ្មុំ ២ រឺ ៣ ស្លាបព្រាបាយ (ត្រូវប្រាកដថា ទឹកឃ្មុំសុទ្ធ)

វិធីធ្វើ៖
- ចិតសំបកខ្ទឹមបារាំង ហើយពុះវាពាក់កណ្តាល រួចហើយហានវាជាបន្ទះកង់ៗ (ក្រាសល្មម) ប៉ុន្តែមិនចាំបាច់ យកស្នូលកណ្តាលទេ ។ រួចហើយដាក់ចូលទៅក្នុង ក្រឡកែវធំមូយ ហើយចាក់ទឹកឃ្មុំចូល ។ បិទគំរបអោយជិតល្អ ទុកចោលមួយយប់ ។ ព្រឹកឡើង ច្រោះវាយកតែជាតិ ទឹកដែលចេញពី ទឹកឃ្មុំ និង ខ្ទឹមបារាំង ដែលគេហៅវាថា ជាសេរ៉ូមព្យាបាលក្អក ។ ផឹកសេរ៉ូមនោះ ១ ស្លាបព្រា ជារៀងរាល់ពីរម៉ោងម្ដង  រឺច្រើនជាងនេះក៏បាន តាមដែលអ្នកចង់ ។ មួយរយៈពេលខ្លីអ្នក នឹងមានអារម្មណ៍ថា អ្នកស្រួលដកដង្ហើមជាងមុន ហើយជំងឺក្អកក៏បានធូរស្រាល ផងដែរ ៕

ប្រភព៖http://bektleay.com/article/health-2015-02-24-221956
 
Top