មាន​មធ្យោបាយ​ជាច្រើន​ដែល​អ្នក​អាចបង្រៀន​កូន​របស់​អ្នកឲ​ចេះគោរព។ វាពិត​ជា​សំខាន់​ខ្លាំងណាស់ ដើម្បី​រៀបចំ​តម្លៃ​ដ៏ត្រឹមត្រូវ​នៅក្នុង​ចិត្តរបស់​កុមារ​ក្នុងកំឡុងពេល​ពួកគេ​កំពុង​លូត​លាស់។ ប្រសិន​បើ​អ្នក​ចាំឲ្យ​​ពួកគេ​ធំឡើង វាពិត​ជាពិបាក​នឹងបង្រៀនណាស់ ដូច្នេះហើយ​យល់ល្អ​ត្រូវយកចិត្ត​ទុកដាក់ ទាន់​ពួកគេ​នៅ​ក្មេង និង​​ងាយចាប់បាន។ ការ​ចេះគោរព​អាច​ពង្រឹងបុគ្គលិក​លក្ខណៈ​របស់​ក្មេង ព្រោះ​មនុស្ស​នៅលើពិភពលោក​នេះ​នឹងទទួល​ស្គាល់​ពួកគេបាន​ល្អ នៅ​ពេលពួក​គេធំឡើង។

ចេះគោរព​របស់​ជាកម្មសិទ្ធិអ្នកដទៃ
ការបង្រៀន​កូនរបស់អ្នក​ឲចេះគោរព​ពិត​ជារឿង​មួយចាំបាច់​ខ្លាំងណាស់។ អ្នកអាច​ចាប់ផ្តើម​ដោយការបង្រៀន​ឲចេះគោរព​ចំពោះ​របស់កម្មសិទ្ធិ​អ្នកដទៃ។ ប្រាប់​កូនរបស់​អ្នកថា ការ​ចូលផ្ទះ​គេ​ដោយ​មិនសុំការអនុញ្ញាត​ជា​រឿងមួយ​ខុស។ ដោយ​គ្មាន​ការអនុញ្ញាត គ្មាន​អ្នក​ណាអាច​ចូលផ្ទះ​របស់​អ្នក​ជិតខាង​បានឡើយ។ ប្រសិនបើ​កូន​របស់​អ្នក​ចង់​ទៅ​លេង​នៅ​ក្នុង​ផ្ទះ​អ្នកជិតខាង ឬលេង​របស់​កម្មសិទ្ធិអ្នកជិតខាង​ដូចជា៖ តុក្តា ឬប្រដាប់ក្មេងលេងផ្សេងៗទៀត កូន​របស់​អ្នក​អាច​សុំការ​អនុញ្ញាត​ពីម្ចាស់​គេសិន។ នេះ​ជាការអនុវត្ត​ដ៏ល្អមួយ ហើយ​កូន​របស់​អ្នក​នឹងចេះសុំ​ការអនុញ្ញាត​ពីអ្នកដទៃ​ជាមុន​សិន មុន​នឹង​ប្រថុយ​ចូលផ្ទះ​អ្នកដទៃ ឬលេង​របស់​កម្មសិទ្ធិអ្នក​ដទៃ។


ចេះ​និយាយ​ពាក្យ​ថាអរគុណ
និយាយពាក្យថា​អរគុណដល់​អ្នក​ណាម្នាក់ ជា​ការគោរព​អ្នក​ណាម្នាក់​ដែល​គេបាន​ធ្វើរឿងអ្វី​មួយចំពោះ​យើង។ ប្រសិនបើ​កូន​របស់​អ្នកខ្ចី​របស់​អ្នកដទៃ ឬសុំជំនួយ​ពីអ្នក​ដទៃ អ្នក​អាច​បង្រៀន​កូនៗ​របស់​អ្នកអំពី ការ​ចេះនិយាយ​ពាក្យ​ថា​អរគុណ និង​ថ្លែង​អំណរគុណ​ចំពោះអ្នកនោះ។

ចេះគោរព​មនុស្សចាស់
នៅពេល​សាច់ញាតិ ឬអ្នក​ជិតខាង​មក​លេងផ្ទះ នោះជា​ពេលវេលាដ៏ល្អ​មួយ​ដើម្បី​បង្រៀន​កូនឲ​ចេះគោរព។ ដំបូង អ្នក​អាច​ប្រាប់​កូនៗ​របស់​អ្នក​ឲ​ចេះ​គួរ​សមចំពោះ​អ្នក​ដែល​មកលេង​ផ្ទះ​ដោយ​ការ​និយាយពាក្យ​ថា អរុណសួស្តី ឬជម្រាប​សួរ អាស្រ័យ​លើប្រវត្តិ​វប្បធម៌​របស់​អ្នក។

យល់ដឹង​ពីសារៈ​សំខាន់​នៃពាក្យ​សុំទោស
ក្នុង​ករណី​កំហុសកើត​មាន​ឡើង យល់​ល្អត្រូវ​និយាយ​ពាក្យថា សុំទោស​ចំពោះអ្នក​ដទៃ។ បង្រៀន​កូនរបស់​អ្នក​អំពីរឿង​នេះ។ នៅពេល​កូន​របស់​អ្នក​ធ្វើឲ​បែក​ប្រដាប់​ប្រដា​លេង​របស់​មិត្តភក្តិ ឬធ្វើឲ​មាន​កំហុស​កើត​ឡើងដោយ​ចេតនា ឬអចេតនា គាត់​គួរ​តែចេះ​និយាយ​ពាក្យ​ថា​សុំទោស​សម្រាប់ទ​ង្វើរបស់​គាត់។ ការធ្វើបែបនេះនឹងធ្វើឲអ្នកដទៃអាចលើកលែងទោសឲកូនរបស់អ្នក។

ចេះ​ឲ​តម្លៃពេល​វេលា
ការ​បង្រៀន​កូនៗ​ឲចេះគោរព​ពេល​វេលា​ជារឿង​មួយធម្មតា។ ប៉ុន្តែ​ត្រូវ​បង្រៀន​កូនៗ​អំពីការចេះឲ​តម្លៃ​ពេលវេលា​អ្នកដទៃ។ អ្វីដែល​សំខាន់​ត្រូវឲ​កូនៗ​របស់​អ្នក​ចេះគួរសម នៅពេល​ពួក​គេធំឡើង។ នេះ​ជាតួនាទី​របស់​ឪពុកម្តាយ៕

ប្រភព៖មង្គលការ
 
Top