ក្រុមគ្រូបង្រៀនប្រមាណ៣០នាក់តំណាងឲ្យគ្រូ១២៦នាក់ នៅវិទ្យាល័យ ១០មករា ១៩៧៩ ខេត្ដសៀមរាប នៅព្រឹកថ្ងៃពុធនេះ ធ្វើបាតុកម្មទាមទារឲ្យមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដនេះផ្លាស់ប្ដូគ្រូម្នាក់ចេញពីសាលានោះដោយសារជម្លោះបុគ្គល ។
គ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យ១០មករា លោក ព្រំ ប៊ុនលី ប្រាប់ VOD ដោយមិនចង់បង្ហាញឈ្មោះថា គ្រូបង្រៀននៅវិទ្យាល័យនេះ ឈ្មោះ ជា ស៊ន បានប្រើហឹង្សាទៅលើគ្រូម្នាក់ទៀត ឈ្មោះ ប៊ី ប៊ុនសុផុន្នី ខណៈផឹងស្រាស្រវឹងរៀងខ្លួន ក្នុងពិធីមង្គលការកាលពីចុងឆ្នាំ២០១៤ ។
លោកបន្ដថា បន្ទាប់ពីមានជម្លោះរួចមកគ្រូរូបនោះបាន យករូបភាពពីការប្រើហឹង្សា បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ដែលបណ្ដាលឲ្យខូចនិងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសាលារៀនយ៉ាងធ្ងន់ធ្ងរ ។ លោកទាមទារឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដផ្លាស់គ្រូ ជា ស៊ន ចេញពីសាលានោះ ដើម្បីស្ដាកិត្តិយសសាលាឡើងវិញ ។
ឆ្លើយតបរណីនេះ លោក ជាន ស៊ន មានប្រសាសន៍ថា លោកមិនព្រមចេញពីសាលាទេ ព្រោះលោកមិនបានធ្វើខុសនឹងច្បាប់សាលា ។ លោបន្ថែមថា ចំណែករូបភាពបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកនោះ លោកបង្ហោះតែឈ្មោះបុគ្គលដែលប្រើហិង្សាមកលើលោកប៉ុណ្ណោះ ខណៈដែលលោកអង្គុយនៅក្នុងរថយន្ដ ។
VOD មិនទាន់បានសុំការឆ្លើយតបពីមន្ទីរអប់រំ យុវជន និង កីឡា ខេត្តសៀមរាបបានទេនៅរសៀលនេះ ៕
ប្រភព៖http://vodhotnews.com/27648