១. ម្សៅទ្រនាប់ ៖ អ្នកគួរប្រើម្សៅទ្រនាប់ ដែលអាចជ្រាបចូលបានល្អទៅក្នុងស្បែករបស់អ្នក ហើយធ្វើតេស្តមើលថា តើវាស៊ីគ្នាទៅនឹងពណ៌ស្បែករបស់អ្នកដែរ ឬទេ? ម្សៅទ្រនាប់មិនត្រឹមត្រូវមិនត្រឹមតែធ្វើឱ្យអ្នកមើលទៅអាក្រក់មើលនោះទេ តែវានឹងធ្វើឱ្យអ្នកដទៃគិតថា អ្នកមិនចេះតុបតែងខ្លួនថែមទៀត។
ភាពស័ក្តិសមនោះឡើយ ប៉ុន្តែអ្នកគួរចាំថា ប្រសិនបើអ្នកធ្វើការកោរ ឬដករោមចិញ្ចើមរបស់អ្នកឱ្យនៅសល់តូចជ្រុលពេកនោះ វានឹងធ្វើឱ្យអ្នកអាក្រក់មើលជាមិនខាន។
៣. ពណ៌នៅលើផ្ទៃមុខ ៖ អ្នកមិនគួរផាត់ពណ៌លើផ្ទៃមុខឱ្យច្រើនជាង ពីរពណ៌នោះទេ ចំណែកឯពណ៌ភ្នែកវិញ ក៏មិនត្រូវប្រើពណ៌ច្រើនពេកដែរ ជាពិសេសប្រសិនបើវាគ្រាន់តែជាតុបតែងបែបសាមញ្ញ។
៤. បបូរមាត់ ៖ សំរាប់បបូរមាត់នេះវិញណា សំខាន់នូវត្រង់ថា តើអ្នកចេះជ្រើសរើសពណ៌អោយសាកសម និងសំបុរពណ៌របស់អ្នកដែលរឺទេ? ជាសំខាន់ អ្នកត្រូវយកចិត្តទុកដាក់បន្តិចក្នុងការគូសបន្ថែម ឬបន្ថយទម្រង់បបូរមាត់របស់អ្នក។
៥.ពណ៌ភ្នែក ៖ ការលាបភ្នែកខុស ពណ៌ភ្នែកឆើតពេកដូចជា ពណ៌ខៀវជាដើម មិនមែនជាពណ៌សល្អសម្រប់ការតុបតែងបែបធម្មជាតិនោះទេ វាជាពណ៌ដែលគេតែងប្រើសម្រាប់តារាបង្ហាញម៉ូដ ឬអ្នកដែលជា Superstar ជាដើមហេតុនេះ ប្រសិនបើអ្នកមិនស្ថិតក្នុងចំណោមមនុស្សទាំងនេះទេ អ្នកគួរតែកុំប្រើពណ៌នេះអី ៕
ប្រភព៖http://mylekha.com/detial.php?nmb=f957f30410bcb1df2ac749e7b95951dd&news=a335dab0cd603eadf9c2c98204bafd79