ដូច្នេះ ប្រសិនបើអ្នកមិនបានដឹងថា អ្វីជាស្នាមសង្វារ តើអ្នកអាចព្យាបាលវាបានដោយរបៀបណា?
ស្នាមសង្វារជាធម្មតាបណ្តាលមកពីសាច់ដុំស្វិត បានកើតឡើងនៅពេលស្រទាប់នៃសាច់ដុំខ្សោយ ហើយបែកចេញពីស្បែក ធ្វើឲ្យចេញជាទ្រងទ្រាយអាក្រក់។ ដូច្នេះ រឿងទី១ដែលអ្នកត្រូវដឹង គឺផលិតផលមួយចំនួនមិនអាចព្យាបាលស្នាមសង្វារនេះទេ។ ម្យ៉ាងទៀតត្រូវចាំថា ការសម្រកទម្ងន់មិនអាចកម្ចាត់ស្នាមសង្វារបានឡើយ។
ប៉ុន្តែមានវិធីធម្មជាតិមួយចំនួនអាចព្យាបាលសាច់ដុំស្វិត និងអាចបំបាត់ស្នាមសង្វារបានជារៀងរហូត។ ហើយមិនថាអ្នកមានទម្ងន់ប៉ុណ្ណា ឬអ្នកមានអាយុប៉ុន្មានទេ អ្នកអាចធ្វើវិធីនេះតាមបែបធម្មជាតិដោយមិនចាំបាច់លេបថ្នាំ ឬប្រើផលិតផលដែលគ្មានគុណភាពទៀតដែរ។
១. អ្នកមិនអាចកម្ចាត់ស្នាមសង្វារបានដោយប្រើក្រែម ឬឡេឡើយ
បញ្ឈប់ការប្រើប្រាស់របស់ទាំងនេះទៅ! មានក្រែមកាត់បន្ថយស្នាមសង្វារជាច្រើនដាក់លក់លើទីផ្សារ ប៉ុន្តែរបស់ទាំងអស់នោះមិនអាចព្យាបាលស្នាមសង្វារបានឡើយ។ ស្នាមជ្រួញបណ្តាលមកពីស្នាមសង្វារ គឺជាបញ្ហាស្រាលៗនៅក្រោមស្បែករបស់អ្នក ដូច្នេះក្រែមមិនអាចធ្វើអ្វីវាបានឡើយ។
២. ជៀសវាងការស្ពា ព្រោះវាក៏មិនអាចព្យាបាលបានដែរ
តាមសេចក្តីរាយការណ៏បានបង្ហាញថា ការស្ពាបង្កើតឡើងដើម្បីកម្ចាត់ស្នាមសង្វារពិតជាធ្វើឲ្យមានការព្រួយបារម្ភ ព្រោះវាធ្វើឲ្យស្ត្រីជាច្រើនមានស្នាមរបួសជារៀងរហូត។ ការព្យាបាលបែបនេះពិតជាគ្មានប្រសិទ្ធិភាព ហើយអស់ប្រាក់ច្រើនទៀត។
៣. កុំគិតថា ស្នាមសង្វារមកពីហ្សែន
កុំអើពើនឹងអ្វីដែលគេបានប្រាប់ ស្នាមសង្វារមិនមែនមកពីហ្សែន ហើយអ្នកមិនចាំបាច់ត្រូវបន្តរវីរវល់នឹងវាទៀតដែរ។
៤. អ្នកអាចកម្ចាត់ស្នាមសង្វារបានមិនថាអ្នកមានអាយុប៉ុន្មានឡើយ
ដោយសារតែស្នាមសង្វារជាបញ្ហាសាច់ដុំ អ្នកអាចជួសជុលវាបានដោយសារពង្រឹងសាច់ដុំរបស់អ្នកឡើងវិញ។ អ្វីដែលអ្នកត្រូវធ្វើជាកាយវិការធម្មតា ដែលពង្រឹងដល់សាច់ដុំជាពិសេស ដើម្បីកម្ចាត់ស្នាមសង្វារ។ អ្នកអាចធ្វើចលនាទាំងនេះបាននៅផ្ទះ ព្រោះវាមិនមែនជាកិច្ចការធ្ងន់ធ្ងរឡើយ ហើយមនុស្សស្រីគ្រប់រូបអាចធ្វើបាន។
៥. ការធ្វើចលនារាងកាយតែម្យ៉ាងមិនអាចកម្ចាត់ស្នាមសង្វារចេញពីខ្លួនប្រាណរបស់អ្នកជារៀងរហូតបានឡើយ
ការធ្វើចលនារាងកាយតែមួយគត់ និងការធ្វើលចនាតែត្រង់តំបន់សង្វារមិនអាចកម្ចាត់សង្វារបានឡើយ។ អ្វីដែលសំខាននោះគឺការបញ្ចេញកំលាំងពង្រឹងសាច់ដុំ និងស្រទាប់សាច់ដុំ ដើម្បីកម្ចាត់ស្នាមសង្វារដែលបណ្តោលមកពីសាច់ដុំស្វិត។ ប៉ុន្តែគួរឲ្យស្តាយវិធីកម្ចាត់ស្នាមសង្វារតាមបែបធម្មជាតិមិនអាចប្រើគ្រឿងម៉ាស៊ីនហាត់ប្រាណដើម្បីជំនួយឡើយ៕