ចិន៖ បុរសម្នាក់​ឈ្មោះ Huang Xin រស់នៅ​ទីក្រុង Ruichang ខេត្ត​ជាំងស៊ី ប្រ​ទេសចិន​ ចាប់​បានត្រី​អន្តែង​ពណ៌មាសដ៏​កម្របំផុត​នៅលើលោកនៅក្នុង​ទន្លេយ៉ងសេ កាលពី​សប្តាហ៍មុន។
ត្រី​នេះ​មានប្រវែង ៤០សង់ទីម៉ែត្រ ទម្ងន់ ២,៤គីឡូក្រាម។ ខ្លួនរបស់វា​មាន​ពណ៌លឿង ឬ​ពណ៌មាសទាំងអស់។
ដោយ​សារតែត្រី​ពណ៌មាសដែលគេជឿថា​នាំ​លាភសំណាង​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ហើយ ទើប​បាន​ជា​ផ្ទះ​របស់​លោក Huang មាន​អ្នក​ទៅ​ទស្សនា​យ៉ាង​ច្រើន​ឥតដាច់។ ប្រ​ទេសចិន​ត្រូវបាន​គេ​ចាត់​ទុកថា​ជាប្រ​ទេស​សំបូរ​បាតុភូត​ធម្មជាតិ​ប្លែកៗ​ជាច្រើន តាំងពីសម័យ​បុរាណ​មក​ម្លេះ។
បើយោង​ទៅ​តាម​អ្នក​ជំនាញ​មកពីការិយាល័យ​សម្រាប់សត្វរស់នៅ​ក្នុង​ទឹក​វិញ​បាន​និយាយ​​ថា​ត្រីពណ៌មាស​នេះ​ បណ្តាលមកពី​ការ​ផ្លាស់ប្តូរ​ហ្សែនប៉ុណ្ណោះ ហើយ​ត្រី​នេះ​គេ​ក៏​កំពុង​តែ​សិក្សាពី​វាផង​ដែរ​៕
 ដោយ​៖ភារុណ


 
Top