កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ម្សិលមិញ​នេះ​ នៅ​ភូមិ​ក្រង​ស្វាយ​ ឃុំ​ស្វាយ​អំពា​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ គឺ​ស្រី​ក្រមុំ​ម្នាក់​ដែល​សល់​តែ​១​ខែ​ទៀត​ត្រូវ​ចូល​រោងការ​ជាមួយ​គូ​ដណ្តឹង​ បែរជា​ឆ្លៀតឱកាស​ទៅ​លួច​រួម​ភេទ​ជាមួយ​អតីត​សង្សារ​នៅ​ក្នុង​ព្រៃ​ស្ងាត់​ តែ​ត្រូវ​បាន​បុរស​ជា​គូ​ដណ្តឹង​តាម​ទាន់​ និង​អង្គុយ​មើល​រហូត​ដល់​ចប់​ឈុត​ឆាក​រួម​ភេទ​នោះ​ រួច​ហើយ​ទៅ​ប្រាប់​ឪពុក​ម្តាយ​សុំ​ផ្តាច់​ពាក្យ​វិញ​ ។​ ដំណាលគ្នា​នេះ​ដែរ​ ក៏​ជា​ហេតុការណ៍​មួយ​គួរ​ឲ្យ​ហួសចិត្ត​ពន់ពេក​ គឺ​បែរជា​ភាគី​ខាង​ស្រី​ដាក់​ពាក្យ​ប្តឹង​សង្សារ​ចាស់​ទៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ដោយ​ចោទប្រកាន់​ថា​ ចាប់រំលោភ​សេពសន្ថវៈ​ទៅ​វិញ​ ។​
​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ស្រី​ក្រមុំ​ដែល​ជិត​ចូល​រោងការ​ ហើយ​លួច​ទៅ​រួម​ភេទ​ជាមួយ​សង្សារ​ចាស់​ រួច​ហើយ​ប្តឹង​សង្សារ​ចាស់​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​នោះ​ មានឈ្មោះ​ ប៉ុន​ ធីតា​ អាយុ​១៨​ឆ្នាំ​ មុខរបរ​កសិករ​ និង​ឃ្វាល​សត្វ​ពពែ​ មានស្រុក​កំណើត​នៅ​ភូមិ​ចតុ​លោក​ ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ និង​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ។​ រីឯ​បុរស​ជា​សង្សារ​ចាស់​ដែល​ទទួល​រង​ការ​ប្តឹង​ចោទប្រកាន់​ពី​សង្សារ​ចាស់​របស់​ខ្លួន​នោះ​ មានឈ្មោះ​ អ៊ុ​ន​ ឆ័ង​ អាយុ​២២​ឆ្នាំ​ មុខរបរ​បើកបរ​គ្រឿងចក្រ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ ។​
​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា​ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​ ស្រី​ក្រមុំ​ឈ្មោះ​ ប៉ុន​ ធីតា​ បាន​មក​ស្នាក់​នៅផ្ទះ​លោក​ អ៊ុ​ក​ សំបូរ​ ដែល​ត្រូវជា​ឪពុក​របស់​យុវជន​ឈ្មោះ​ ប៊ិ​ន​ ធា​រ៉ា​ ។​ មក​ដល់​អំឡុង​ខែកញ្ញា​ឆ្នាំ​២០១៤​ លោក​ អ៊ុ​ន​ សំបូរ​ ក៏​បាន​ដណ្តឹង​នារី​ឈ្មោះ​ ប៉ុន​ ធីតា​ ឲ្យ​ធ្វើ​ជា​ភរិយា​កូន​របស់​គាត់​ ។​ នៅ​ថ្ងៃ​ទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៥​វេលា​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក​ នារី​ឈ្មោះ​ប៉ុន​ ធីតា​ បាន​ចេញ​ទៅ​ឃ្វាល​សត្វ​ពពែ​នៅ​ខាងក្រោយ​ភូមិ​ដូច​សព្វមួយដង​ ហើយ​ត្រូវ​បាន​បុរស​ជា​គូ​ដណ្តឹង​ឈ្មោះ​ ប៊ិ​ន​ ធា​រ៉ា​ បាន​ដើរទៅ​តាម​ ក៏​ចៃដន្យ​ស្រាប់តែ​ឃើញ​គូ​ដណ្តឹង​របស់​ខ្លួន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ស្ងាត់​មួយ​កន្លែង​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​ អ៊ុ​ន​ ឆ័ង​ បាត់​មួយសន្ទុះ​ ។​
​តាម​ការ​រៀបរាប់​របស់​យុវជន​ ប៊ិ​ន​ ធា​រ៉ា​ ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បានឃើញ​សកម្មភាព​ចាប់អារម្មណ៍​បែប​នេះ​ ខ្លួន​ក៏​ដើរទៅ​លបមើល​បន្ត​ទៀត​ ស្រាប់តែ​ឃើញ​ស្ត្រី​ជា​គូ​ដណ្តឹង​របស់​ខ្លួន​កំពុង​រួម​ភេទ​ជាមួយ​យុវជន​ឈ្មោះ​ អ៊ុ​ន​ ឆ័ង​ ហើយ​ខ្លួន​ក៏​មិន​បាន​រំខាន​អ្វី​ដល់​អំពើ​អនាចារ​របស់​គូ​ដណ្តឹង​ដែរ​ គឺ​ខ្លួន​សុខចិត្ត​អង្គុយ​មើល​សកម្មភាព​ស្ត្រី​ជា​គូ​ដណ្តឹង​របស់​ខ្លួន​រួម​ភេទ​ជាមួយ​ដៃគូ​រហូត​ដល់​ចប់​ចុង​ចប់​ដើម​ ទើប​ក្រោក​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក៏​បាន​យក​រឿងរ៉ាវ​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​នេះ​ប្រាប់​ឪពុក​ម្តាយ​ និង​ឈាន​ទៅ​ដល់​ធ្វើការ​សួរនាំ​ស្ត្រី​ជា​គូ​ដណ្តឹង​របស់​ខ្លួន​នោះ​ផង​ ហើយ​ក៏​សុំ​ផ្តាច់​ពាក្យ​វិញ​តែ​ម្តង​ ។​
​ស្រាប់តែ​ដល់​វេលា​ម៉ោង​ប្រមាណ​១៤​រសៀល​នា​ថ្ងៃ​ដដែល​ ស្ត្រី​ឈ្មោះ​ ប៉ុន​ ធីតា​ បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​ដៃគូ​រួម​ភេទ​ជា​សង្សារ​ចាស់​របស់​ខ្លួន​ទៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​វិញ​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ហួសចិត្ត​គ្រប់ៗ​គ្នា​ ។​
​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ទំនងជា​រឿង​នេះ​បែក​ការណ៍​អាម៉ាស់​ដល់​ឪពុក​ម្តាយ​ ដោយសារ​បុរស​ជា​គូ​ដណ្តឹង​តាម​ទាន់​ឃើញនឹងភ្នែក​ ទើប​ស្ត្រី​ឈ្មោះ​ ប៉ុន​ ធីតា​ ដាក់​ពាក្យ​ប្តឹង​សង្សារ​ចាស់​របស់​នាង​ឈ្មោះ​ អ៊ុ​ន​ ឆ័ង​ ពី​បទ​រំលោភ​សេពសន្ថវៈ​ ខណៈ​មន្ត្រី​នគរបាល​បាន​លាន់មាត់​ថា​ នៅ​សល់​តែ​រយៈពេល​ប្រមាណ​១​ខែ​ទៀត​ប៉ុណ្ណោះ​ នាង​ ប៉ុន​ ធីតា​ នឹង​ត្រូវ​ចូល​រោងការ​ជាមួយ​យុវជន​ ប៊ិ​ន​ ធា​រ៉ា​ ប្រកបដោយ​កិត្តិយស​ ស្រប​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ បែរជា​មិន​គួរ​ណា​ស្ត្រី​ឈ្មោះ​ ប៉ុន​ ធីតា​ ហ៊ាន​ប្រព្រឹត្ត​អំពើ​អនាចារ​ជាមួយ​សង្សារ​ចាស់​យ៉ាង​ដូច្នេះ​សោះ​ ៕​

ប្រភព៖http://www.dtn7.com/2015/02/26/12203.html/?
 
Top