ការខ្វះ​ជាតិ​ដែក គឺជា​បញ្ហា​ដែល​ បណ្តាល​មកពី ការ​មាន​ជាតិ​ដែក​ តិចពេក​នៅក្នុង​ខ្លួន​។ កង្វះ​ជាតិ​ដែក គឺជា​កង្វះ​សារជាតិ​ ចិញ្ចឹម​ទូទៅ​បំផុត ហើយ​ជា​មូលហេតុ នៃ​ភាពស្លេកស្លាំង​នៅ​សហរដ្ឋអាមេរិក​។​
​កង្វះ​ជាតិ​ដែក គឺជា​ការ​ព្រួយបារម្ភ​មួយ ដោយសារតែ ៖

-​    ​កង្វះ​ជាតិ​ដែក អាច​ពន្យារ​ដល់​ មុខងារ​ធម្មតា នៃ​ចលនា​របស់​កុមារ (​សកម្មភាព និង​ចលនា​ធម្មតា​) ឬ​មុខងារ​ស្មារតី (​ការគិត​ធម្មតា​ជាដើម​)
-​    ​ភាព​ស្លេកស្លាំង នៃ​ការខ្វះ​ជាតិ​ដែក អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ហានិភ័យ ចំពោះ​ការ​កើត​កូន​មិន​គ្រប់​ខែ ឬ​កូន​តូច​។ កូន​កើត​មិន​គ្រប់​ខែ ឬ​តូច ហាក់ដូចជា​មាន​បញ្ហា​សុខភាព ឬ​ស្លាប់ ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំបូង បើ​ធៀប​ទៅ​នឹង​កុមារ ដែល​កើត​គ្រប់​ខែ និង​មិនតូច​នោះ​។​
-​    ​កង្វះ​ជាតិ​ដែក អាច​បណ្តាល​ អោយ​អស់កម្លាំង ដែល​ប៉ះពាល់​ដល់​សមត្ថភាព ដើម្បី​ធ្វើ​សកម្មភាព ចំពោះ​មនុស្ស​ពេញវ័យ​។ កង្វះ​ជាតិ​ដែក ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​នៃ​ការចងចាំ និង​ស្មារតី​ចំពោះ ​មនុស្ស​វ័យ​ជំទង់​ផងដែរ​៕
ប្រភព៖ health
26 Feb 2015
 
Top