រាគរូសគឺជា ជំងឺទូទៅមួយ ជាពិសេសនៅក្នុងរដូវវស្សា ។ ជំងឺរាគជាធម្មតា វាមិនមែន ជាជំងឺធ្ងន់ធ្ងរនោះទេ សំរាប់មនុស្សពេលវ័យ ប៉ុន្តែប្រសិនបើបញ្ហានេះ បានក្លាយជារាំុរ៉ៃ វាពិតជាធ្ងន់ធ្ងរ ។ លើសពីនេះទៅទៀត រាគជាករណីធ្ងន់ធ្ងរ សំរាប់កូនក្មេង, មនុស្សចាស់ រឺ មនុស្សដែលខ្សោយ ព្រោះជំងឺរាគបានហូរចេញ នូវបរិមាណដ៏ច្រើននៃទឹក ពីក្នុងរាងកាយរបស់យើង មកតាមលាមក ។ ជាមួយនឹងអំបិល និង សារធាតុរ៉ែ ដូចជាប៉ូតាស្យូម, ម៉ាញ៉េស្យូម -ល- (អំបិលទាំងនេះពិតជាសំខាន់ សំរាប់រាងកាយយើង) ដែលបានហូរចេញពីរាងកាយរបស់យើង ហើយវានឹងរារាំង ដំណើរការធម្មជាតិ និង ថាមពលរបស់មនុស្ស ។
 

ប្រសិនបើអ្នកមិនបានព្យាបាល យ៉ាងឆាប់រហ័សនោះទេ ពេលខ្លះកូនក្មេងអាចស្លាប់ ដោយការកង្វះជាតិទឹក ។ ដូច្នេះជំងឺរាគគួរតែព្យាបាលអោយ បានឆាប់រហ័ស ជាមួយនឹងការ ថែទាំយ៉ាងយកចិត្តទុកដាក់ ។ ថ្ងៃនេះយើងខ្ញុំនឹង លើកយកវិធីព្យាបាលរាគ តាមបែបធម្មជាតិ សំរាប់មនុស្សដែល ខ្លាចការញាុំថ្នាំ រឺ មិនចង់ប្រើថ្នាំច្រើន⁣⁣ ៖

១. រក្សាការមានអនាម័យ
វាជារឿងដំបូងបង្អស់ ដែលអ្នកត្រូវ ធ្វើក្នុងការព្យាបាល ជំងឺរាគរបស់អ្នកនោះគឺ អនាម័យ ។ លាងសំអាតដៃរបស់អ្នក ជាមួយនឹងសាប៊ូ មុនពេលដែល ចាប់កាន់ចំណីអាហារ  ព្រោះជំងឺរាគ រីករាលដាល តាមរយៈការចំលងមេរោគ ។ សំអាតបន្លែឆៅ និង ឧបករណ៍ចំអិនអាហាររបស់អ្នក អោយបានត្រឹមត្រូវ មុនពេលដែលប្រើ រឺចំអិន។ រំងាប់មេរោគ ដែលមាននៅក្នុងកែវ, ចាន (បាយ និង សម្ល) ហើយជាពិសេសស្លាបព្រា ជារៀងរាល់ថ្ងៃ ។ ញាុំអាហារដែល ក្ដៅ និង ផឹកទឹកដាំពុះ ។ ស្លៀកពាក់សំលៀកបំពាក់ ស្អាត (មិនកខ្វក់) និង មុជទឹកជារៀងរាល់ថ្ងៃ ។

២. ទឹក, អំបិល និង ស្ករ
នៅពេលដែលអ្នករាគ ជាតិទឹកនឹងហូរចេញយ៉ាងច្រើន អមជាមួយនឹងជាតិអំបិល ផ្សេងទៀត ដែលហូរចេញពីរាងកាយ របស់យើង ហើយធ្វើអោយយើង ខ្សោយ ។ ដូច្នេះអ្នកត្រូវផ្គត់ផ្គង់ទឹក និង អំបិលពីក្រៅចូលទៅវិញ ។ ញាុំទឹក ១ កែវ ដែល លាយ អំបិល កន្លះស្លាបព្រាកាហ្វេ និង ស្ករកន្លះស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកនោះ ។ កូរវារហូតរលាយក្នុងទឹកសព្វ ហើយផឹកវា ។ ផឹកយ៉ាងហោចណាស់ ៤ ទៅ ៥ កែវ ក្នុងមួយថ្ងៃ រាល់ពេលដែលអ្នករាគ វានឹងរក្សាថាមពលរបស់អ្នក ។ ហើយវានឹងជួយព្យាបាល ជំងឺរាគរបស់អ្នកបន្តិចម្ដងៗ ។ ដោយឡែកផឹកទឹកធម្មតា អោយបានគ្រប់គ្រាន់ដើម្បី រក្សារាងកាយរបស់អ្នក អោយមានជាតិទឹក ។


៣. ខ្ទឹមស
ប្រើខ្ទឹមសអោយបាន ច្រើននៅក្នុងអាហាររបស់អ្នក ។ ខ្ទឹមសមានជាតិ ប្រឆាំងនឹងបាក់តេរី យ៉ាងល្អ ហើយវានឹង សំលាប់បាក់តេរី ដែលបណ្តាលអោយមានជំងឺរាគ ។ ខ្ទឹមសឆៅ ក៏មានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺរាគផងដែរ ។ ញាុំអាហារ ដែលសំបូរខ្ទឹមស និង ញាុំខ្ទឹមសជារៀងរាល់ថ្ងៃ ដើម្បីព្យាបាលជំងឺរាគរបស់អ្នក ។


៤. ខ្ញី
ខ្ញីគឺជាឱសថ ដ៏ល្អឥតខ្ចោះក្នុងការ ព្យាបាលជំងឺរាគ ។ យកខ្ញីមួយដុំល្មម មកកិនវា ហើយស្ងោរវាជាមួយទឹក មួយពែង (រឺអ្នកអាចដាំទឹក អោយពុះហើយ ចាក់ចូលពែងដែលមានខ្ញី) ។ ទុកវាត្រជាក់ បន្ថែមទឹកឃ្មុំបន្តិច ចូលទៅក្នុងពែងនោះ ។ ផឹកវា ២ ដងក្នុងមួយថ្ងៃ ។ វានឹងជួយអ្នកព្យាបាលជំងឺរាគ បានយ៉ាងរហ័ស ។ លើសពីនេះទៅទៀត, វាក៏ព្យាបាល ការឈឺពោះដែល ទាក់ទងនឹងការរាគផងដែរ ។


៥. តែបៃតង
តែបៃតង ជាឱសថធម្មជាតិ ដ៏ល្អឥតខ្ចោះ សំរាប់ការព្យាបាល ជំងឺរាគផងដែរ ។ ជាការងាយស្រួលណាស់ ក្នុងការឆុងតែបៃតង ។ ដាក់តែបៃតង ១ ស្លាបព្រាកាហ្វេ ទៅក្នុងពែង ហើយចាក់ទឹកក្ដៅដាំពុះ ចូលទៅក្នុងពែងនោះ ទុកអោយវាអោយចេញជាតិ ។ ៣ រឺ ៤ នាទីបន្ទាប់ ត្រងយកទឹក ហើយផឹកវា ។ អ្នកក៏អាចលាយជាមួយស្ករបន្តិច ចូលទៅក្នុងនោះដើម្បីអោយ មានជាតិ ។ ទឹកតែបៃតង មានប្រសិទ្ធណាស់ ក្នុងការព្យាបាលជំងឺរាគ ។ ដូច្នេះផឹកវា ២ រឺ ៣ ដងក្នុងមួយថ្ងៃ ដើម្បីព្យាបាលរាគ និង ជួយបង្កើនថាមពល ។


៦. ល្ហុងខ្ចី
ល្ហុងខ្ចីក៏ជា ឱសថល្អឥតខ្ចោះមួយផងដែរ ក្នុងការព្យាបាលជំងឺរាគ ។ ល្ហុងខ្ចី ជួយរំលាយអាហារបាន យ៉ាងល្អ ហើយវានឹងសង្គ្រោះអ្នកពី ជំងឺរាគ ។ ល្ហុងទាំង ព្យាបាល និង ការពាររាគ ។ ចិតសំបកល្ហុង ហើយកាត់វា ជារាងចង្វារមូលស្ដើងល្មម ។ ហើយស្ងោរវា ជាមួយទឹកធម្មតា ។ រោយអំបិលបន្តិច ទៅលើល្ហុង (ស្ងោរហើយ) ហើយញាុំវា ។ វាពិតជាមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺរាគ ញាុំវា ម្តង រឺ ២ ដងក្នុងមួយថ្ងៃ រហូតដល់រាគ ចាកឆ្ងាយពីអ្នក ៕

ប្រភព៖ http://bektleay.com/article/health-2015-02-26-092215




 
Top