ការមានផ្ទៃពោះលើកដំបូង គឺជាបទពិសោធន៍ ដ៏ល្អបំផុតសម្រាប់ស្ត្រី ហើយវាក៏បានបង្កើតឱ្យមាន ភាពខុសគ្នាទាំងស្រុង នៅពេលមានគភ៌លើកទីពីរ។
ខាងក្រោមនេះ គឺជាអ្វីដែលធ្វើឱ្យ មានភាពខុសគ្នា ពីការមានផ្ទៃពោះ លើកទីមួយ ៖
• ទំនុកចិត្ត
ការធ្លាប់ឆ្លងកាត់ នូវបទពិសោធន៍នៃ ការផ្ដល់កំណើត និងការទទួលយក របស់ទារក ដែលទើបនឹងកើត វានឹងមិនមែនជា ការភ័យខ្លាចរបស់អ្នក ទៀតនោះទេ។ អ្នកក៏បានដឹងរួចហើយថា អ្វីដែលនឹងកើតឡើង នៅក្នុងត្រីមាសនីមួយៗ និងក្នុងអំឡុងពេលសម្រាល។
• ការសម្រាក
ប្រសិនបើអ្នកបាន ស្តាប់តាមការណែទាំងអស់ នៅក្នុងអំឡុងពេលមាន ផ្ទៃពោះលើកដំបូងនោះ អ្នកនឹងមានភាពងាយស្រួល នៅពេលអ្នកមាន ផ្ទៃពោះជាលើកទីពីរ។ អ្នកនឹងដឹងថា អ្នកត្រូវការការសម្រាក ឱ្យបានច្រើនជាងមុន ហើយនិងអនុញ្ញាត ឱ្យខ្លួនឯងញ៉ាំសូកូឡា ញ៉ាំកាហ្វេ និងការញ៉ាំតែទឹកកកម្តងម្កាល ដែលវាជាអាហារ និងភេសជ្ជៈដែលអ្នកបានហាមឃាត់ខ្លួនឯង នៅក្នុងអំឡុងពេលមាន ផ្ទៃពោះជាលើកដំបូងនោះ។
• អ្នកអាចប្រើប្រាស់សម្ភារៈ របស់ទារកបានយ៉ាងល្អ
អ្នកអាចស្លៀកសំលៀកបំពាក់ និងការធ្វើអ្វីៗផ្សេងទៀត ឱ្យកូនរបស់អ្នកបានយ៉ាងល្អ ដោយគ្មានការបារម្ភ ដូចការមានកូនលើកទីមួយនោះទេ។
• មិនមានការបារម្ភ ពីម៉ូដសំលៀកបំពាក់ នៅពេលមានផ្ទៃពោះ
នៅពេលអ្នកមានផ្ទៃពោះលើកដំបូង អ្នកនឹងមានការរំភើប ក្នុងការទិញសំលៀកបំពាក់មានផ្ទៃពោះ ចំណែកលើកទីពីរ អ្នកអាចប្រើប្រាស់ របស់របរដែលអ្នកបាន ប្រើកាលពីមុន ដូចជាសំលៀកបំពាក់ជាដើម។
• បន្ថយចំណាប់អារម្មណ៍ ចំពោះឯកសារស្តីពី ការមានផ្ទៃពោះ
នៅពេលដែល អ្នកមានផ្ទៃពោះលើកដំបូង អ្នកនឹងមានចំណាប់ អារម្មណ៍យ៉ាងខ្លាំង ចំពោះឯកសារស្តី ពីការមានផ្ទៃពោះ ដូចជា វីដេអូនៅពេលមានផ្ទៃពោះ តាមប្រព័ន្ធអ៊ិនធឺណេត ដូចជា ការងូតទឹក ការផ្ដល់ចំណីអាហារ និងការលេងជាមួយកូនៗ។ ទាំងនោះ គឺជាបទពិសោធន៍ សម្រាប់អ្នកម្ដាយ នៅពេលមាន ផ្ទៃពោះលើកទីពីរ៕
ប្រភព៖ health