ការបង្ក្រាបនេះកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ រហូតដល់ទឹកដីខេត្តព្រះវិហារ
មន្ត្រីអាវុធហត្ថបានអោយដឹងថា ជនសង្ស័យជនជាតិឡាវមានគ្នា៥ទៅ៦នាក់ ហើយម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះថៃ សាំងស៊ីវ៉ន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិហៀង ស្រុក សុខ្វោ ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
មន្ត្រីអាវុធហត្ថបានបន្តអោយដឹងទៀតថា ករណីឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ខាងលើកំលាំងជំនាញ បានធ្វើការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែមកហើយ ដែលក្រុមឧក្រិដ្ឋជន តែងតែលបលួចធ្វើសកម្មភាពឆ្លងកាត់ តាមព្រំដែនចូលមកទឹកដីកម្ពុជា។ នៅក្នុងការបង្ក្រាបនេះ ក៏មានការបាញ់រំដោះ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនផងដែរ តែដោយសារកំលាំអាវុធហត្ថមានការប្រុងប្រយ័ត្នខ្ពស់ទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ រីឯបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន ។ ជនសង្ស័យត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តធ្វើការសាកសួរ។
គ្រឿងញៀនត្រូវបានធ្វើតេស្តបឋមរកសារធាតុញៀនចំពោះមុខជនសង្ស័យនិងមានការចូលរួមពីលោកប៉ែន សារ៉ាត់ព្រះរាជអាជ្ញារងផងដែរ។ ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា វត្ថុតាងថ្នាំញៀន
បច្ចុប្បន្នជនសង្ស័យជាជនជាតិឡាវម្នាក់ រួមនឹងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន១៦៧៨,១ក្រាម ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង នាំខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃ២៥ ខែកុម្ភៈ ខាងមុខនេះ៕
ប្រភព៖ Kpt-news