ជានិច្ចកាល គូស្វាមីភរិយាដែលបានរៀបការរួច ទើបនាំគ្នាពិភាក្សាអំពីហិរញ្ញវត្ថុ ដែលតែងតែនាំឲ្យមានការតប់ប្រមល់ និងមានជម្លោះជាមួយគ្នា។ នៅក្នុងចំណោមអ្នកទាំងពីរពិតជាមានអ្នកណាម្នាក់ចង់គ្រប់គ្រងការចាយវាយ ស្របពេលដែលមានម្នាក់ទៀតចង់គ្រប់គ្រងដែរ។ បញ្ហាហិរញ្ញវត្ថុកើតចេញពីភាពខ្វះការពិចារណាលើមុខងាររបស់ហិរញ្ញវត្ថុគ្រួសារទាំងមូល។
ខាងក្រោមនេះជាវិធីសាស្ត្រ៤យ៉ាង ដើម្បីឲ្យគូស្វាមីភរិយាទៅថ្ងៃអនាគតគួរតែសម្រេចចិត្តទៅលើហរិញ្ញវត្ថុរបស់ពួកគេ៖
តើអ្នកណាពូកែគ្រប់គ្រងលើការចាយវាយ?
នៅក្នុងជីវិតអាពាហ៏ពិពាហ៏ភាគច្រើន តែងតែមានមនុស្សម្នាក់ដែលចូលចិត្តចំណាយប្រាក់តិចជាងមនុស្សម្នាក់ទៀត ជាមនុស្សដែលមិនងាយចំណាយលើរបស់ផ្តេសផ្តាស ហើយជាមនុស្សបេះមិនងាយចេញ។ ដូច្នេះ មនុស្សដែលចេះរិះថាំគួរតែជាអ្នកគ្រប់គ្រងលើការចាយវាយ។ គេនិយាយថា គូស្វាមីភរិយាគួរតែចូលរួមក្នុងដំណើរការចាយវាយជាមួយគ្នា។ អ្នកទាំង២គួរតែដឹងថា ប្រាក់ទាំងអស់បានចំណាយលើអ្វីខ្លះ។ ប៉ុន្តែនៅទីបំផុត ពិតជាមានមនុស្សម្នាក់នឹងក្លាយជាអ្នកគ្រប់គ្រងលើការចាយវាយ ដូច្នេះនឹងគ្មានសំដីថ្លុះដាក់គ្នា។
តើអ្នកនៅតែបន្តបែងចែកគណនេយ្យ ឬប្រើគណនេយ្យរួមគ្នា?
គូស្វាមីភរិយាជាច្រើនបានប្រើគណនេយ្យបញ្ចូលគ្នា ក្រោយពេលរៀបការរួច។ អ្វីគ្រប់យ៉ាងរបស់គាត់ជារបស់អ្នក ហើយអ្វីគ្រប់យ៉ាងរបស់អ្នកក៏ជារបស់គាត់វិញដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គូស្វាមីភរិយាជាច្រើនកំពុងតែប្រើវិធីសម័យទំនើប គឺការមានគណនេយ្យរៀងៗខ្លួន។ ទោះបីជាគ្មានការសម្រចចិត្តមួយខុសក៏ដោយ អ្វីដែលសំខាន់ត្រូវតែពិភាក្សាបញ្ហាជាមួយគ្នា មុនពេលរៀបការ ដូច្នេះវានឹងគ្មានការបែកបាក់គ្នាកើតមានឡើង។ ប្រសិនបើអ្នកសម្រេចចិត្តប្រើគណនេយ្យផ្ទាល់ខ្លួន ប៉ុន្តែមិនចង់ឲ្យមានភាគីម្ខាងមិនពេញចិត្ត គួរតែបែងចែកគណនេយ្យរួមផ្សេងមួយដាច់ដោយឡែកសម្រាប់ចំណាយលើថ្លៃបង់វិក័យប័ត្រ។
តើអ្នកបែងចែកវិក័យប័ត្រស្មើ ឬចែកជាភាគរយ?
គូស្វាមីភរិយាជាច្រើន រួមទាំងស្វាមីខ្ញុំ និងខ្ញុំ បានជ្រើសរើសយកការបែងចែកវិក័យប័ត្រស្មើ ខុសពីគូស្វាមីភរិយាផ្សេងទៀតដែលចែកគ្នាជាភាគរយ។ ពួកគេបែងចែកវិក័យប័ត្រគ្នាដោយផ្អែកលើប្រាក់ខែគ្នា។ ឧទាហរណ៍ អ្នករកប្រាក់ចំណូលបាន ៥០០ ដុល្លារ ច្រើនជាងស្វាមី ឬភរិយារបស់អ្នក ដូច្នេះស្វាមី ឬភរិយារបស់អ្នកនឹងឲ្យអ្នកចេញលើវិក័យប័ត្រច្រើនជាងគេ។
ប្រសិនបើអ្នកមានគម្រោងចង់បានកូន តើអ្នកនឹងបែងចែកគណនេយ្យផ្សេងដាច់ដោយឡែកឲ្យទៅកូនអ្នកដែរទេ?
គូស្វាមីភរិយាដែលមានគម្រោងចង់បានកូន តែងតែចាប់ផ្តើមធ្វើវិនិយោគទុនទុកជាមុនឲ្យកូន។ ពួកគេបើកគណនេយ្យសន្សំប្រាក់សម្រាប់លើការចាយវាយរបស់កូនៗពួកគេ។ ប្រសិនបើអ្នកមានគម្រោងចង់ចាប់ផ្តើមគ្រួសារមួយ យល់ល្អគួរតែបើកគណនេយ្យរួមគ្នាមួយ ហើយដាក់ប្រាក់ចូលតាមដែលលទ្ធភាពមាន៕ប្រភព៖ មង្គលការ