ដើមទ្រូងធំ មិនបញ្ជាក់ថា ជាទ្រូងដែលស្អាតទេ ព្រោះនៅទីនេះ ស្អាត និងធំ គឺមានភាពផ្ទុយគ្នា ជាពិសេស ដើមទ្រូង គឺជាកន្លែងដែល ធ្វើឱ្យនារីស្អាត ហើយក៏ជាកន្លែង សម្រាប់ទាក់ទាញដែរ។ ដូចនេះ នារីត្រូវតែចេះថែរក្សាវាឱ្យបានល្អ ដោយធ្វើការម៉ាស្សា ចេះបន្ធូរអារម្មណ៍ និងមិនត្រូវមានភាពតានតឹងក្នុងចិត្ត។ ក្រៅពីនេះ នៅមានវិធីដែលធ្វើឱ្យទ្រូងអ្នក ស្អាតទៀតផង។តើមានវិធីអ្វីនោះ?
1. ចលនា ទី១ ៖ លើកដៃទាំងពីរដាក់ត្រង់ទៅមុខ បន្ទាប់មក ដាក់ទៅក្រោយ ហើយពើងទ្រូងទៅមុខ។ ធ្វើម្តង ១០ ដង ហើយធ្វើនៅពេលព្រឹក និងយប់។
2. ចលនា ទី២ ៖ អ្នកអាចឈរនៅកន្លែង ដែលមានខ្យល់អាកាសបរិសុទ្ធ បន្ទាប់មក យកដៃទាំងពីរអោបក្បាល ហើយធ្វើការបង្វិលខ្លួនចុះឡើង ចំនួន ៣០ ដង៕
ប្រភព៖ health