ភ្នំពេញ៖ តារាសម្ដែងស្រី ដ៏ស្រស់សោភា អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងរយៈពេល នៃការចូលឆ្នាំចិន កន្លងមកនេះហាក់ ជាពេលវេលា ដ៏អាក្រក់បំផុត សម្រាប់នាង ព្រោះប្អូនស្រី គឺនាង ចន ច័ន្ទពេជ្រ កញ្ញារ័ត្ន ត្រូវបានចោរឆក់ កាបូបរហូតរង របួសបញ្ចូន ទៅវៀតណាម និងមិនទាន់ បានធូរស្បើយ នៅឡើយទេ។ ចំណែកឯ បណ្ដាញសារព័ត៌មាន ក្នុងស្រុកជាច្រើន បានយកពាក្យ សម្ដីនាង ទៅចុះផ្សាយ ព្រោងព្រាត ដោយមិនមាន បទសម្ភាសន៍ នាងឡើយ ។

ចំពោះកម្មវិធី កំពូលតារាបង្ហាញ ម៉ូដកម្ពុជាវិញ ក៏បានវាយបក ចន ច័ន្ទលក្ខិណា យ៉ាងចាស់ដៃ ស្របពេល នាងធ្លាប់បាន ស្រែករក យុត្តិធម៌ឲ្យ ស្រីម៉ៅ ដែលជាអ្នក ចូលរួមប្រកួត នឹងជាមិត្ត រួមអាជីពក្នុង ក្រុមរបស់នាង។ កម្មវិធីកំពូល តារាបង្ហាញ ម៉ូដកម្ពុជា បានយក សារព័ត៌មាន ក្នុងស្រុកមួយ វាយបកនាង មិនសំចៃដៃ ។

ចំណែកលោក ចែម វុឌ្ឍសុវីន ដែលជាគណកម្មការ មួយរូបក្នុងកម្មវិធី និងជាអ្នកថតរូប ដ៏ល្បីល្បាញជាមួយ បទពិសោធន៍ រាប់សិបឆ្នាំ និងជាថៅកែ ហាងថតរូបមួយ កន្លែងផងដែរ លោកបាននិយាយចំៗ ចំពោះអ្នកនាង ចន ច័ន្ទលក្ខិណា ថាលោកបាន ស្គាល់កញ្ញា ស្រីម៉ៅ តាំងពីចូល ប្រឡូកក្នុង អាជីពបង្ហាញ ម៉ូដដំបូងៗមកម្ល៉េះ ។ កាលនោះ ចន ច័ន្ទ លក្ខិណា មិនស្គាល់ថា ស្រីម៉ៅ ជាអ្នកណា នៅឡើយផង ។ លោកជាអ្នកគាំទ្រ ស្រីម៉ៅ និង ជំរុញស្រីម៉ៅ ឲ្យដើរទៅ មុខជានិច្ច។

ប្រភព៖ Lookingtoday.com
 
Top