ស្ថាបនិកចលនាមាតាធម្មជាតិ លោក លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង ១ និង ៣០នាទីរសៀលថ្ងៃទី២៣ កុម្ភៈ នាភោជនីយដ្ឋានមួយក្បែរមាត់ទន្លេ ជិតផ្សាររាត្រី។
សកម្មជនសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក សុខ សីហា ដែលបានឃើញហេតុការណ៍ចាប់ខ្លួននេះ ឲ្យដឹងថា សមត្ថកិច្ចក្រសួងមហាផ្ទៃ មួយក្រុមបានចាប់លោក អាឡិក និងកង់របស់លោកបញ្ចូលរថយន្ត រួចបញ្ជូនចេញទៅដោយមិនដឹងថាយកទៅទីណានោះទេ។
ថ្មីៗនេះ លោក អាឡិក ដែលមានសញ្ជាតិអេស្ប៉ាញ ព្យាយាមសុំបន្តទិដ្ឋាការពីរដ្ឋាភិបាលដើម្បីសុំស្នាក់នៅបន្តការងារនៅកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធ។
ក្រសួងមហាផ្ទៃ បានលើកឡើងថា លោក អាឡិក បានប្រព្រឹត្តខុសនឹងលក្ខន្តិកៈរបស់អង្គការមាតាធម្មជាតិ ដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ ដោយញុះញង់ប្រជាពលរដ្ឋបិទផ្លូវសាធារណៈ និងមិនឲ្យក្រុមការងាររបស់អាជ្ញាធរចុះជួបប្រជាពលរដ្ឋ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ទិដ្ឋាការស្នាក់នៅកម្ពុជា របស់លោកបានផុតកំណត់កាលពីថ្ងៃទី២០ ខែកុម្ភៈ។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារ...
ប្រភព៖RFA