សម្រស់ គឺជា​អ្វី​? តើ​វា​មាន​អត្ថប្រយោជន៍​អ្វីខ្លះ ចំពោះ​ស្ត្រី​?​ ហេតុ​អ្វី​​បាន​​ជា​​នា​រី​ ទុក​​វា​​ជា​​របស់​​សំ​ខាន់​​នោះ​?​ តាម​ពិត​ វា​​ជា​​អា​វុធ​​របស់​​នា​រី​​សោះ​​។ មាន​តែ​​វា​​ទេ​ ដែល​​ធ្វើ​ឲ្យ​​នា​​រី​ មាន​​ភាព​​ជឿ​ជាក់​​ចំ​ពោះ​​ខ្លួន​ឯង​​។ វា​​ហាក់​ដូច​ជា​​ពិ​ភព​លោក​​ទាំង​មូល​ របស់​​ស្ត្រី​​គ្រប់​រូប​​។ មិន​ថា​ចាស់ ឬ​ក្មេង សុទ្ធ​តែ​ចង់​ស្អាត​គ្រប់គ្នា​។ តើ​មាន​វិធី​ងាយស្រួល​អ្វី
ដើម្បី​អាច​ឲ្យ​សម្រស់​ស្ថិតស្ថេរ​នោះ​?

​តាមពិត វិធី​ដែល​ងាយស្រួល​បំផុត គឺ​ទឹកឃ្មុំ​។ នារី អាច​យក​ទឹកឃ្មុំ​មក​ឆុង​ទឹក​ផឹក​បាន​។ វា​អាច​ថែរក្សា​សម្ជស្ស​អ្នក ឲ្យ​ស្ថិតស្ថេរ មាន​ភាព​ស​ស្អាត ទន់ និង​ភ្លឺរលោង បើ​អ្នក​ពិសារ​ក្នុង​រយ​:​ពេល​វែង​។ ហើយ​បើ​អ្នក​ឧស្សាហ៍​ហាលថ្ងៃ ទឹកឃ្មុំ ក៏​ជំនួយ​ដល់​ស្បែក​អ្នក​ដែរ​។​
​ដូចនេះ អ្នក​អាច​ផឹកទឹក​ឃ្មុំ​បាន ដើម្បី​ថែរក្សា​សម្រស់​អ្នក​៕

ប្រភព៖ http://chnchannel.com/2015/02/07/46730.html
 
Top