សុខភាព៖ មនុស្សយើង សុទ្ធតែចង់បានបេះដូងដែលល្អ និងខួរក្បាលដ៏វៃឆ្លាត ព្រោះបើពួកវាល្អ នោះយើងនឹងអាចរស់នៅ ដោយសុខស្រួល ហើយថែមទាំងអាចបំពេញការងារគ្រប់បែបយ៉ាងទៀតផង។ តើមានវិធីអ្វីខ្លះ ដែលអាចការពារបាន?
1. រកឱ្យឃើញចំណង់ចំណូលចិត្តរបស់ខ្លួន ដែលធ្វើឱ្យខ្លួនអ្នកសប្បាយចិត្ត ដូចជា ស្តាប់ចម្រៀង ឬជួបជុំជាមួយមិត្តភក្តិជាដើម។
2. មិនត្រូវបរិភោគរបស់ដែលមានជាតិស្ករខ្ពស់ មានន័យថា មិនត្រូវបរិភោគផ្អែមពេក។
3. ត្រូវហាត់ប្រាណឱ្យបានច្រើន ដើម្បីឱ្យសាច់ដុំកម្រើក ហើយអាចបញ្ចេញញើស ដែលមានជាតិពុលចេញមកក្រៅទាំងអស់។
4. ត្រូវសើចខ្លាំងៗចំនួន ១៥ នាទី ប្រៀបដូចហាត់ប្រាណចំនួន ៣០ នាទីអញ្ចឹង។ វាជាឱសថក្នុងការព្យាបាលជំងឺ។
5. មិនត្រូវនាំយកកំហឹង ទៅគេងជាមួយទេ ព្រោះវាប៉ះពាល់ដល់ខួរក្បាលណាស់។
6. ត្រូវតែទុកការងារនៅតំណែងទីពីរ ហើយសុខភាពនៅតំណែងទីមួយ។ មិនត្រូវមានសម្ពាធការងារច្រើនទេ ព្រោះវាអាចប៉ះពាល់ដល់បេះដូងអ្នកជាខ្លាំង។
ប្រភព៖http://chnchannel.com/2015/02/27/46775.html