បច្ចុប្បន្ននេះ មនុស្ស​ភាគច្រើន មិន​ថា​ក្មេង ឬ​ចាស់​នោះទេ​ សុទ្ធ​តែ​​មាន​​ជំងឺ​​ភ្លេច​ភ្លាំង​​ច្រើន​​។ គេ​​តែង​តែ​​ភ្លេច​ នូវ​​អ្វី​​ដែល​​គេ​​ចង់​​ធ្វើ​ ឬ​​ធ្វើ​​រួច​ហើយ​​។ តើ​​នេះ​​មក​ពី​​មូល​ហេតុ​​អ្វី​?​
1.​    ​ការ​គេង​មិន​គ្រប់ ឬ​ចូល​គេង​យប់​ជ្រៅ​ពេក ធ្វើឲ្យ​ការចងចាំ​របស់អ្នក​ធ្លាក់ចុះ​។ ខួរក្បាល​មិនអាច​ដំណើរការ​ល្អ ដោយសារ​ភាព​នឿយហត់​របស់​វា​។​
2.​    ​ការបារម្ភ​ច្រើន ឬ​ការភិតភ័យ​ច្រើន ធ្វើឲ្យ​ខួរក្បាល​ដំណើរការ​មិន​ប្រក្រតី​។ ការ​ស្ថិតក្រោម​សម្ពាធ​យូរ ក៏​ធ្វើឲ្យ​អ្នក​ឆាប់​ភ្លេចភ្លាំង​ដែរ​។​
3.​    ​ការ​មិន​ចូល​ចិត្ត​ហាត់ប្រាណ ក៏​ជា​មូលហេតុ​ធ្វើឲ្យ​ការចងចាំ​អ្នក ធ្លាក់ចុះ​ដែរ​។​
4.​    ​ការខ្វះ​សារធាតុ​វីតាមីន B12 ព្រោះ​វា​ជា​សារធាតុចិញ្ចឹម ដែល​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក​។​
5.​    ​ការ​ចូល​ចិត្ត​ជក់បារី ក៏​ជា​មូលហេតុ​មួយ​ដែរ​។​
​ដូចនេះ អ្នក​គួរតែ​បំបាត់ចោល នូវ​ទម្លាប់​អាក្រក់​ទាំងនេះ ដើម្បី​ការចងចាំ​របស់​អ្នក​៕
ប្រភព៖http://chnchannel.com/2015/02/06/46638.html
 
Top