មនុស្សចំនួន ៨០% បានអនុវត្តន៍វិធីសម្រកទំងន់ ដោយការតមអាហារ ឬកាត់បន្ថយចំណីអាហារ ជាប្រចាំថ្ងៃ ដើម្បីថែរក្សារាង ។យោងទៅតាមការពិនិត្យដោយលោក Christophe Giacon បានស្រាវជ្រាវរកឃើញវិធីមួយសម្រាប់បញ្ចុះទម្ងន់ ដែលមានប្រសិទ្ធភាព ក្នុងរយៈពេល៣សប្តាហ៍ ។
លោកបានពន្យល់ថា “កាលណាយើងគេង មិនបានគ្រប់គ្រាន់ ប្រព័ន្ធប្រសាទរបស់យើង គ្មានឱកាសក្នុងការ ប្តូរផ្លាស់សាជាថ្មីនោះ ឡើយ និងវាអាចធ្វើឲ្យប្រព័ន្ធប្រសាទមានដំណើរការ មិនទៀងទាត់” ។
ជាមួយគ្នានេះដែរ វាធ្វើឲ្យសរីរាង្គមិនចេះ ប៉ាន់ប្រមាណ ពីសេចក្តីត្រូវការរបស់ខ្លួនទៀតផង ដោយវាអាចធ្វើឲ្យយើង មានអារម្មណ៍ឃ្លាន និងញុំាមិនចេះឆ្អែត ។ មូលហេតុទាំងពីរនេះ ស្ថិតនៅក្នុងអ៊ីប៉ូឡាតាម៉ូស ដែលមានតួនាទីទទួលព័ត៌មាន ពីសរីរាង្គអំពីស្ថានភាព របស់ការបម្រុង និងការត្រូវការនៃថាមពល សម្រាប់ការពារសរីរាង្គ ។
មួយវិញទៀត អ៊ីប៉ូតាឡាម៉ុស អាចធ្វើឲ្យប្រព័ន្ធ សរសៃប្រសាទខូចសតិ ដូចជាធ្វើឲ្យអ្នកមានភាពតានតឹង ធុញថប់ និងហត់នឿយ ។ដូច្នេះដើម្បីជួយឲ្យ សរសៃប្រសាទមានស្ថិរភាពឡើងវិញ មានតែវិធីគេងតែម្យ៉ាងប៉ុណ្ណោះ ដែលអាចជួយឲ្យអ្នកដែល មានរាងធាត់ល្មម ស្រកទម្ងន់បានយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេល ២ ទៅ ៣សប្តាហ៍ ។ ចំណែកឯអ្នកមានរាងធាត់ខ្លាំង អាចស្រកបានក្នុងរយៈពេល ២ទៅ៣ខែ ។
អ្នកត្រូវគេងតាមសេចក្តីត្រូវការរបស់អ្នក ។ ការគេងនៅពេលយប់ អាចជួយឲ្យប្រព័ន្ធប្រសាទ របស់អ្នកមានលំនឹងឡើងវិញ ។ដើម្បីទទួលបានលទ្ធផលបែបនេះ អ្នកត្រូវរាប់ម៉ោងគេង របស់អ្នកជាមធ្យមក្នុងមួយយប់ សម្រាប់ថ្ងៃធ្វើការ (ដើមសប្តាហ៍) សម្រាប់ថ្ងៃឈប់សម្រាកចុងសប្តាហ៏ និងសម្រាប់ពេលវិស្សមកាល ។
បន្ទាប់មកត្រូវរាប់ចំនួនម៉ោង ដែលបានគេង នៅពេលដែលអ្នកភ្ញាក់ឡើង ប៉ុន្តែអ្នកក៏អាចគេងបន្តទៀតបាន ។ អ្នកត្រូវបូកលទ្ធផលទាំង៤ បញ្ចូលគ្នារួចចែកនឹង៤ និងបន្ទាប់មកត្រូវរៀបចំកម្មវិធីពេលគេងរបស់អ្នក តាមការប្រែប្រួល នៃពេលភ្ញាក់ពីគេង និងនៅពេលងងុយ គេងរបស់អ្នក ។
យ៉ាងហោចណាស់អ្នកត្រូវបរិភោគអាហារ ពេលយប់ឲ្យបាន ២ម៉ោងមុនពេលចូលគេង ដើម្បីចៀសវាងការ មានទំនាក់ទំនងគ្នា រវាងការរំលាយអាហារ និងការងងុយគេង ៕
ប្រភព៖ lookingtoday
 
Top