ការ​ហូរឈាម ឬ​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស ជាធម្មតា គឺជា​ឈាម ដែល​ធ្លាក់​តាម​កាលកំណត់ ដែល​ហូរ​ពី​ស្បូន​របស់​ស្ត្រី​។ ការ​ហូរ​ឈាម​តាម​ទ្វារមាស​ធម្មតា ត្រូវបាន​គេ​ហៅថា Menorrhea ផងដែរ​។ ដំណើរការ​ដែល Menorrhea កើតឡើង ត្រូវបាន​គេ​ហៅថា​ជា ការ​មក​រដូវ​។​
​ការ​ហូរ​ឈាម​តាម​ទ្វារមាស​ធម្មតា គឺ​កើតឡើង ដែល​ជា​លទ្ធផល​នៃ​ការផ្លាស់ប្តូរ របស់​វដ្ត​របស់​អ័រម៉ូន​។
ក្រពេញ​អូវែ គឺជា​ប្រភព​ដ៏​សំខាន់​នៃ​អ័រម៉ូន​ភេទ​ស្រី ដែល​គ្រប់គ្រង​ទៅលើ​ការអភិវឌ្ឍ នៃ​លក្ខណៈ​រាងកាយ​របស់​ស្ត្រី ដូចជា ការ​ដុះ​ឡើង នូវ​ទំហំ​ដោះ រូបរាង​រាងកាយ សក់ ឬ​រោម​នៅ​លើ​រាងកាយ​។ អ័រម៉ូន​នេះ ក៏​បាន​គ្រប់គ្រង​ទៅលើ​វដ្ត​នៃ​រដូវ​ផងដែរ​។
ក្រពេញ​ហ្កូ​ណាដ​របស់​ស្រី្ត គឺជា​ផ្នែក​មួយ នៃ​ក្រពេញ​បន្ត​ពូជ ចំពោះ​ស្ត្រី​ផងដែរ​។ ពួកគេ​ត្រូវបាន​មាន​ទីតាំង​ស្ថិត នៅក្នុង​ឆ្អឹង​អាង​ត្រគាក នៅ​ម្ខាង​ម្នាក់​នៃ​ស្បូន​។ ក្រពេញ​អូវែ​និមួយៗ គឺ​មាន​ទំហំ និង រូបរាង ដូច​ជា​ផ្លែ​អូ​ញ​ម៉ូ​ញ ។ ក្រពេញ​អូវែ​ផលិត​ស៊ុត និង អ័រម៉ូន​ភេទ​ស្រី​។ ក្នុង​អំឡុង​ពេល​មាន​វដ្ត​រដូវ​ជា​រៀងរាល់​ប្រចាំខែ ស៊ុត​មួយ​ត្រូវបាន ដោះលែង​ពី​កន្សោម នៃ​ក្រពេញ​នោះ​។ ស៊ុត ធ្វើដំណើរ​មក​ពី​អូវែ តាមរយៈ​ដៃ​ស្បូន ដើម្បី​មក​ដល់​ស្បូន​។​
​លុះត្រាតែ​មាន​ផ្ទៃពោះ​កើតឡើង ទើប​វដ្ត​នៃ​ការ​មាន​រដូវ ត្រូវបាន​បញ្ចាប់​។ Menarche គឺជា​ពេលវេលា​នៅ​ក្នុង​ឆាកជីវិត​របស់​ក្មេងស្រី នៅពេលដែល​នាង មក​រដូវ​ជា​លើកដំបូង​។ ការ​អស់​រដូវ គឺជា​ពេលវេលា​នៅ​ក្នុង​ឆាកជីវិត​របស់​ស្ត្រី​ម្នាក់ នៅពេល​ដែល​មុខងារ របស់​ក្រពេញ​អូវែ​នេះ ឈប់​ធ្វើការ ហើយ​អំឡុងពេល នៃ​រដូវ ក៏​ឈប់​ដូចគ្នា​។ អាយុ​ជា​មធ្យម នៃ​ការ​អស់​រដូវ គឺ​អាយុ ៥១ ឆ្នាំ​៕


ប្រភព៖http://chnchannel.com/2015/02/05/46604.html
27 Feb 2015
 
Top