១. ត្រាំជើងជាមួយទឹកឃ្មុំក្ដៅឧណ្ហៗ
គ្រឿងផ្សំ៖
- ទឹកក្ដៅឧណ្ហៗ កន្លះធុង រឺ កន្ធន់
- ទឹកឃ្មុំ ១ ពែង
របៀបធ្វើ៖
- ចាក់ទឹកក្ដៅឧណ្ហៗ ចូលទៅក្នុងកន្ធន់ រឺធុង
- ចាក់ទឹកឃ្មុំចូលក្នុងកន្ធន់ទឹកនោះ ហើយលាយបញ្ចូលគ្នា
- ត្រាំជើងរបស់អ្នក ក្នុងទឹកនោះ ប្រហែល ២០ ទៅ ៣០ នាទី
- ជូតសំអាតជើង របស៉អ្នកថ្នមៗ អោយស្ងួតល្អ
- ធ្វើបែបនេះ ១ រឺ២ ដងក្នុងមួយសប្តាហ៍
តែវិធីបែបនេះ ចុះទឹកឃ្មុំបន្តិច ដូច្នេះដើម្បីកុំអោយ ខាតទឹកឃ្មុំច្រើនពេក អ្នកអាចយក ទឹកឃ្មុំជាក្រែមលាបជើងក៏បាន ខាងក្រោមនេះជាវីធីធ្វើ៖
- ទឹកឃ្មុំ ១ ពែង
- ទឹកដោះគោ ១ ទៅ ២ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ១ ចំហៀងផ្លែ រឺ ១ ផ្លែ
របៀបធ្វើ៖
- កំដៅទឹកឃ្មុំបន្តិច
- ចាក់ទឹកដោះគោចូល ។
អ្នកអាចកំដៅវាបន្តិច ប៉ុន្តែវាមិនចាំបាច់ទេ (ចង់កំដៅក៏បានអត់ក៏បាន) ។- ចាក់ទឹកក្ដៅឧណ្ហៗ ចូលទៅក្នុងកន្ធន់ រឺធុង
- ចាក់ទឹកឃ្មុំចូលក្នុងកន្ធន់ទឹកនោះ ហើយលាយបញ្ចូលគ្នា
- ត្រាំជើងរបស់អ្នក ក្នុងទឹកនោះ ប្រហែល ២០ ទៅ ៣០ នាទី
- ជូតសំអាតជើង របស៉អ្នកថ្នមៗ អោយស្ងួតល្អ
- ធ្វើបែបនេះ ១ រឺ២ ដងក្នុងមួយសប្តាហ៍
តែវិធីបែបនេះ ចុះទឹកឃ្មុំបន្តិច ដូច្នេះដើម្បីកុំអោយ ខាតទឹកឃ្មុំច្រើនពេក អ្នកអាចយក ទឹកឃ្មុំជាក្រែមលាបជើងក៏បាន ខាងក្រោមនេះជាវីធីធ្វើ៖
- ទឹកឃ្មុំ ១ ពែង
- ទឹកដោះគោ ១ ទៅ ២ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ១ ចំហៀងផ្លែ រឺ ១ ផ្លែ
របៀបធ្វើ៖
- កំដៅទឹកឃ្មុំបន្តិច
- ចាក់ទឹកដោះគោចូល ។
- រួចហើយបន្ថែមទឹក ក្រូចឆ្មារចូលទៅក្នុង ល្បាយខាងលើ (ទឹកឃ្មុំ និង ទឹកគោ) ។ អ្នកអាចលៃបរិមាណ តាមតំរូវការរបស់អ្នក ។ បន្ថែមទឹកក្រូចអោយច្រើន ប្រសិនជាអ្នក ចង់អោយ ក្រែមរបស់អ្នករាវ រឺ អ្នកអាចដាក់ ទឹកក្រូចតែបន្តិច ប្រសិនបើអ្នកចង់អោយ ក្រែមរបស់អ្នកខាប់ ។
- លាយពួកវាអោយចូលគ្នាល្អហើយ រក្សាពួកវា ក្នុងក្រឡ រឺ កែវដែលមានគំរប ។
- ជាដំបូងអ្នកត្រូវ លាងសំអាតជើង ជាមួយនឹងទឹកក្ដៅឧណ្ហៗ ហើយប្រើ ថ្មខាត់ជើង រឺ ឧបករណ៍សំរាប់ ខាត់កែងជើង ធ្វើការរុសយក កោសិកាស្បែកដែលងាប់ៗចេញ រួចហើយធ្វើការលាប ក្រែមដែលអ្នកបានធ្វើនោះ ។
- អនុវត្តន៍លាបឱសថ ដែលអ្នកបានធ្វើនោះ ទៅលើជើងរបស់អ្នក ដោយទុករយៈពេល ៤០ ទៅ ៤៥ នាទី ។
- ប្រសិនជាអាច រុំជើងរបស់អ្នក ជាមួយក្រណាត់ដែលស្អាត, បង់រុំដំបៅ រឺ ស្បែ ។
- លាងសំអាតជាមួយ ទឹកក្ដៅឧណ្ហៗ
- ធ្វើវា ១ រឺ ២ ដងក្នុងមួយថ្ងៃ អាស្រ័យតាមស្ថានភាព ការប្រេះកែងជើងរបស់អ្នក ។
- អ្នកក៏អាច លាបវាមុនចូលគេង ហើយទុកវាចោល មួយយប់ ។
- ក្រែមកែច្នៃរបស់អ្នកនេះ អាចទុកបានមួយខែ ប្រសិនបើអ្នករក្សាវា ក្នុងទូទឹកកក ។
២. ដុសជាមួយ ស្ករស រឺ ស្ករត្នោត
គ្រឿងផ្សំ៖
- ស្ករត្នោត រឺ ស្ករស ២ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ប្រេងអូលីវ ១ ស្លាបព្រាបាយ
- ទឹកក្ដៅឧណ្ហៗ កន្លះធុង រឺ កន្ធន់
របៀបធ្វើ៖
- លាយស្ករត្នោត រឺ ស្ករស, ទឹកឃ្មុំ, ប្រេងអូលីវ, និង ទឹកក្រូចឆ្មារ ចូលគ្នា
- លាយបញ្ចូលអោយសព្វល្អ អោយក្លាយជាល្បាយ ដែលខាប់ល្អ
- ចាក់ទឹកក្ដៅឧណ្ហៗ ចូលទៅក្នុងធុង រឺ កន្ធន់
- ត្រាំជើងរបស់អ្នក ក្នុងទឹកនោះប្រមាណជើង ១០ នាទី
- បន្ទាប់មកលាប Sugar Scrub នោះទៅលើជើង របស់អ្នក ហើយដុសជើងរបស់អ្នក ក្នុងចលនាជារង្វង់ ។
- ធ្វើវារហូតដល់ដុំតូចៗ នៃស្កររលាយ
- លាងសំអាតជើងរបស់អ្នក ជាមួយនឹងទឹកក្ដៅឧណ្ហៗ
- អនុវត្តន៍វា ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍
៣. ទឹកដោះគោ
គ្រឿងផ្សំ៖
- ទឹកដោះគោ ១ ពែង
- ស្ករស រឺ ស្ករត្នោត រឺ អំបិលគ្រួស ៤ ស្លាបព្រាបាយ
- ប្រេងដូង រឺ ប្រេងសំរាប់លាប កូនក្មេង កន្លះពែង
- ទឹកក្ដៅឧណ្ហៗ ៥ ទៅ ៧ ពែង
វិធីធ្វើ៖
- ចាក់ទឹកដោះគោ និង ទឹកក្ដៅឧណ្ហៗ ចូលទៅក្នុងកន្ធន់ទឹករបស់អ្នក
- ត្រាំជើងរបស់អ្នក ក្នុងរយះពេល ៨ ទៅ ១០ នាទី
- លាយអំបិល រឹស្ករ ប្រេងអ្វីក៏បាន (ប្រេងដូង រឺ ប្រេងកូនក្មេង) បញ្ចូលគ្នាធ្វើជា Scrub ។
- លាប Scrub ដែលបានធ្វើរួចនោះ ទៅលើជើងរបស់អ្នក ហើយធ្វើការដុសថ្នមៗ ជារង្វង់មូល
- ធ្វើវា ៥ ទៅ ៨ នាទី
- បន្ទាប់មកលាងសំអាត ជើងរបស់អ្នកជាមួយ ទឹកក្ដៅឧណ្ហៗ ហើយជូតសំអាត ជើងរបស់អ្នកអោយ ស្ថួតល្អ ។
- លាបឡេផ្តល់សំណើម រឺ ប្រេងបន្តិច ទៅលើជើងរបស់អ្នក ។
- វាកាន់តែប្រសើរ ប្រសិនបើអ្នកធ្វើវានៅ ពេលយប់មុនពេលចូលគេង ៕
ប្រភព៖ http://bektleay.com/article/the-natural-way-to-get-rid-the-heel-crack-2015-02-17-160440