ឧត្ដរមានជ័យ ៖ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរម នាថនរោត្ដម សីហមុនី នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានយាងចុះសួរសុខទុក្ខ ប្រជារាស្ដ្រនិងកងទ័ពរបស់ព្រះអង្គ ស្ថិតនៅភូមិគោល ឃុំក្រសាំង ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ ។
នៅទីនោះ នាយឧត្ដមសេនីយ៍ជា តារា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទនិងជាមេបញ្ជាការ សមរភូមិជួរមុខ នៅតំបន់ប្រាសាទព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ ថ្នាក់ដឹកនាំខេត្ដ និងមន្ដ្រីពាក់ ព័ន្ធជាច្រើននាក់ បានទទួលបដិសណ្ឋាកិច្ច យ៉ាងកក់ក្ដៅ ចំពោះព្រះរាជដំណើរ របស់ព្រះមហាក្សត្រខ្មែរទៅកាន់ទីនោះ ។

សូមទស្សនារូបភាព នៃការចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងកងទ័ពនៅខេត្ដឧត្ដរមានជ័យ របស់ព្រះមហាក្សត្រខ្មែរ ខាងក្រោមនេះ ។ប្រភព៖ Cam News
 
Top