Black Hole ជាដុំម៉ាសមានទំនាញខ្លាំងមហាសាល ដែលអាចស្រូបទាញយកសមាសធាតុ និងភពតូចៗគ្រប់ប្រភេទឱ្យវិលខ្ញាល់ជុំវិញវា។ ទោះជាយ៉ាងណាអ្នកវិទ្យាសាស្រ្តមិនទាន់ដឹងថាតើ Black Hole នេះនឹងឈានជើងចូលក្នុងគន្លងព្រះអាទិត្យពេលណានោះទេ។ ប៉ុន្តែប្រសិនវាអាចបង្វិលទិសដៅចូលក្នុងគន្លងព្រះអាទិត្យមែន តើភពផ្សេងៗ ជាពិសេសភពផែនដី ដែលយើងកំពុងរស់នៅ នឹងទៅជាយ៉ាងណា?
ថ្មីៗនេះអ្នកវិទ្យាសាស្ត្រចិនបានរកឃើញ Black Hole ដ៏ធំមួយឈ្មោះ SDSS J010013.02 មានទំហំធំជាងភពព្រះអាទិត្យដល់ទៅ ១២ពាន់លានដង និងបានកកើតឡើងប្រហែលរយៈពេល ៩០០លានឆ្នាំ បន្ទាប់ពី Big Bang។ នេះបើតាមភ្នាក់ងារសារព័ត៌មាន CNN។
ទស្សនាវីដេអូអំពី “ការវិនាសសាបសូន្យនៃភពផែនដី” ដែលត្រូវបានស្រូបយកដោយ Black Hole (សមាសធាតុគ្រប់យ៉ាងរបស់ផែនដី រួមទាំងបរិយាកាសនឹងត្រូវស្រូបយកអស់) ប្រសិនបើវា (Black Hole) ចូលក្នុងគន្លងព្រះអាទិត្យ។
ប្រភព៖http://news.sabay.com.kh/article/291354