ធ្លាប់​តែ​ឃើញ​យន្តហោះ​ឯកជន​សាមញ្ញ​ៗ តែ​ដល់​ពេល​​បាន​ឃើញ​យន្តហោះ​​ Boeing 747-8 VIP សម្រាប់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ​​និង​មហាសេដ្ឋី​​​​នេះ​វិញ ​គឺ​ពិត​ជា​ស្អាត​​អស្ចារ្យ​មិន​ចាញ់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​​លើ​មេឃ​នោះ​ទេ។

ផ្ទៃ​ខាង​ក្នុង​យន្តហោះ​ប្រភេទ First Class នេះ​​មាន​ទំហំ ៤៤៤ម៉ែត្រ​ការ៉េ​។ នៅ​ផ្នែក​ខាង​ក្នុង​មាន​កៅអី​​អង្គុយ​សម្រាប់​ញាំ​អាហារ​ចំនួន ១៤ បន្ទប់​ធ្វើ​សន្និសីទ​ បន្ទប់​អង្គុយ​លេង​​ និង​បន្ទប់​​ការិយាល័យ​។ វា​ត្រូវ​បាន​ផលិត​ សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ឯក​ជន តែ​កន្លង​មក​មាន​តែ​​​មហាសេដ្ឋី​ និង​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​ប៉ុណ្ណោះ​ ដែល​បាន​ទិញ​យន្តហោះ​នេះ​ទៅ​ប្រើ។​

កាល​ពី​ខែ​មុន​ យន្តហោះ​ប្រភេទ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ទិញ​យក​មក​ជំនួស​យន្តហោះ Air Force One ដែល​ធ្លាប់​ប្រើ​សម្រាប់​​​ដឹក​ប្រធានាធិបតី​អាមេរិក​​។ យន្តហោះ​ Boeing 747-8 VIP ​ទំនើប​មួយ​នេះ​មាន​អាយុកាល​ប្រើ​ប្រាស់​រយៈ​ពេល​ ៣០ឆ្នាំ​ រី​ឯ​​តម្លៃ​ប្រមាណ ៣៧០លាន​ដុល្លារ​ ហើយ​ត្រូវ​បាន​អតិថិជន​កុម្ម៉ង់​ទិញ​អស់​ចំនួន ៩គ្រឿង​មក​ហើយ​៕

ប្រភព៖http://news.sabay.com.kh/article/289656
 
Top