​វា​ពិតជា​ព័ត៌មាន​គួរ​ឲ្យ​រីករាយ​ណាស់ ដែល​អ្នកវិទ្យាសាស្ត្រ​បាន​ស្វែង​រកឃើញ​វិធី​កម្ចាត់ Virus HIV ចេញ​ផុតពី​សំណុំ​ហ្សែ​ន​របស់​មនុស្ស​តាមរយៈ​ការប្រើប្រាស់​នូវ enzym មួយ​ដើម្បី​ធ្វើការ “​ពុះ​ច្រៀក​” ។​
​នៅពេលដែល HIV ជ្រៀតចូល​ក្នុង​កោសិកា​របស់​មនុស្ស នោះ​វា​នឹង​ស្ថិតនៅ​ក្នុងនោះ​ជា​រៀងរហូត ។ Virus “​ពេ​ជ្ជ​ឃាត​” នេះ​នឹង “​ជ្រែក​” ហ្សែ​ន​រប​ស់វា​នៅក្នុង DNA របស់​ជនរងគ្រោះ ជាហេតុ​នាំ​ឲ្យ​គេ​ត្រូវ​ព្យាបាល​រហូតទល់​ស្លាប់ ។​​ប៉ុន្តែ ថ្មីៗ​នេះ ជា​លើកដំបូង​ហើយ ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ Philadelphia (​អាមេរិក​) បាន​រកឃើញ​វិធី “​លុបឈ្មោះ​” VirusHIV ទាំងស្រុង ចេញ​ផុតពី​រាងកាយ​របស់​មនុស្ស​ហើយ ដោយ​ប្រើ​វិធី “​ជ្រៀក​បំបែក​ជា​តូច​” ។​
​ពួកគេ “​កេណ្ឌ​ប្រមូល​” សំណុំ enzym កាត់ផ្តាច់ DNA មួយ​ឈ្មោះថា Cas9 រួម​នឹង​ស៊េរី RNA នាំ​ផ្លូវ (gRNA) មួយ ដើម្បី “​តាម​រុករក​” សំណុំ​ហ្សែ​ន​របស់ Virus ហើយ​កម្ចាត់​វា​ចោល​ទាំងអស់​តែម្តង ។​
​បន្ទាប់មក “​ផ្នែក​ជួសជុល​” ហ្សែ​ន​របស់​កោសិកា​នឹង​បន្ត​កិច្ចការ “​ផ្សារភ្ជាប់​” តម្រុយ​ក្បាល​នៃ​សំណុំ​ហ្សែ​ន​ទាំងឡាយ រង​ការ​កាត់ផ្តាច់​មកវិញ -​លទ្ធផល​គឺ កោសិកា​ត្រូវបាន​សំអាត​អស់ Virus HIV ។​
​ក្រុម​ស្រាវជ្រាវ​បកស្រាយ​ថាៈ ដោយសារ​ប្រព័ន្ធ​ការពារ​សរីរាង្គ​ពុំ​អាច​កម្ចាត់​អស់ HIV-1 ហេតុនេះ វា​ជា​វិធី​ចាំបាច់​សម្រាប់​ព្យាបាល​ជំងឺ​ប្រចាំ​សតវត្ស​នេះ​ឲ្យ​បានជា​សះស្បើយ ៕​ ប្រភព៖http://ksn-news.com/
 
Top