បន្ទាប់​ពីបំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​រាងកាយ​ហត់​នឿយ និង​ចុះខ្សោយ។ ប្រសិនបើអ្នក​ត្រូវ​បន្តទៅ​ចូល​រួមពិធីជប់​លៀង អ្នក​ពិតជា​មិន​ចង់​ឲ្យ​ខ្លួនឯង​កាន់តែ​មាន​ភាពតាន​តឹង និង​ហត់​នឿយ​ឡើយ។ ខាងក្រោមនេះ​ជាវិធីសាស្ត្រ​ព្យាបាល​មួយ​ចំនួន​សម្រាប់​អ្នក​ប្រតិបត្តិ​តាម ដើម្បី​ឲ្យ​មានអារម្មណ៏​ល្អ បន្ទាប់​ពីសម្រាក​ពីការងារ។

ចាប់ផ្តើមសរសេរ
វិធី​ដែលប្រសើរ​បំផុត​ដើម្បីបំបាត់​ភាពតានតឹង​ គឺ​ត្រូវ​សរសេរ​កាល​វិភាគ​ប្រចាំ​ថ្ងៃផ្ទាល់ខ្លួន​របស់​អ្នក ហើយ​សរសេរ​ចូល​តាមគំនិត​របស់​អ្នក។ ដាក់​ប៊ិចសរសេរ​លើ​ក្រដាស ហើយ​អ្នក​នឹង​បាន​ដឹង​ថា វា​អាច​ជួយកាត់​បន្ថយ​ភាពតាន​តឹង​ចេញ​ពីជីវិត​របស់​អ្នក។

ងូតទឹកផ្កាឈូក
ក្រោយពេល​បញ្ចប់​ពីការងារ រួច​ត្រលប់​មក​ផ្ទះ ត្រូវ​ងូតទឹក​ផ្កាឈូក។ ទឹកផ្កាឈូក​ត្រជាក់ៗ​នឹង​អាច​ជួយអ្នក​បាន​ច្រើន​ចំណែក​ទឹក​ផ្កាឈូក​ក្តៅឧណ្ឌៗ​វិញ​នឹង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​បន្ទាប់​ពីការងារ​ដ៏ហត់​នឿយ​ពេញ​មួយថ្ងៃ។


ផឹកតែ
ធ្វើតែ​ឈ្ងុយ​សម្រាប់​ខ្លួន​ឯងមួយ​ពែង។ ឬ​តែបៃតង​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មានអារម្មណ៏​ល្អ និង​ស្រស់​ស្រាយ​បាន​ដែរ។

ឥទ្ធិពល​នៃក្លិន​របស់ទាន
ក្រោយ​ពេល​ងូតទឹក​ផ្កាឈូករួច បំភ្លឺទាន ២-៣ ដើម​នៅក្នុង​បន្ទប់​គេង​របស់​អ្នក។ គេង​ចុះ ហើយ​ធ្វើអារម្មណ៏​ឲ្យស្រស់ស្រាយ។ ក្លិន​ក្រអូប​នឹង​ទៅ​បំពេញ​អារម្មណ៏​របស់​អ្នក កាត់​បន្ថយ​ភាពតានតឹង។

ហាត់យូហ្គា
លំហាត់​ប្រាណ​យូហ្គា​នឹងព្យាបាល​អារម្មណ៏​របស់​អ្នក​ក្នុង​១​នាទី។ វាជួយ​ឲ្យ​អារម្មណ៏​ស្រស់ស្រាយ, កាត់​បន្ថយភាព​តានតឹង និង​ជួយ​ឲ្យ​អ្នក​អាច​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ធ្វើការ​ថ្ងៃ​បន្ទាប់។


ហាត់កីឡា
គ្មានអ្វី​ប្រសើរ​ជាង​ការ​ហាត់កីឡា បន្ទាប់​ពីធ្វើ​ការពេញមួយ​ថ្ងៃ​ឡើយ។ វា​នឹង​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៏​ល្អ ហើយ​ជួយ​ឲ្យ​សាច់ដុំហត់​នឿយ​ទាំង​ឡាយ​ប្រសើរ​ឡើង។

ចម្អិនអាហារ
ចម្អិន​អាហារ​ដែល​អ្នក​ពេញចិត្ត ដើម្បី​ជួយ​កាត់​បន្ថយ​អារម្មណ៏​តានតឹង​បន្ទាប់​ពីធ្វើការងារ​ពេញមួយថ្ងៃ។ ដាក់​គ្រឿង​ហិលៗ​ឲ្យ​បានច្រើន​ដើម្បី​ជួយ​ឲ្យ​អ្នក​ចិត្តត្រជាក់។

នៅក្បែរ​គូស្នេហ៏របស់អ្នក
ការនៅក្បែរ​គូស្នេហ៏​របស់​អ្នក​ជាជម្រើស​ប្រសើរ​បំផុត​ដើម្បីកាត់បន្ថយភាពតានតឹង​ក្រោយ​ពីការងារ​ហត់នឿយ​ពេញ​មួយថ្ងៃ។

បោសសម្អាតផ្ទះ
ការបោស​សម្អាត​ផ្ទះរបស់​អ្នក នឹង​ធ្វើ​ឲ្យ​សម្ពាធ​ទាំង​អស់​ត្រូវ​ចេញ​ពីចិត្ត​របស់​អ្នក។

លេងជាមួយក្មេងៗ
វិធីសាស្ត្រ​ផ្សេង​មួយទៀត​ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៏ល្អ បន្ទាប់ពី​ការងារ​ដ៏ស្មុគស្មាញ គឺការ​លេង​ជា​មួយក្មេងៗ។ ក្មេងៗ​នឹងជួយ​ឲ្យ​រឿងរ៉ាវ​គ្រប់​យ៉ាង​របស់​អ្នក​ប្រសើរ​ឡើង៕


ប្រភព៖ មង្គលការ
 
Top