ការ​សម្ភាសន៍​ការងារ​ហាក់បីដូចជា​មិន​ដែល​ទទួល​បាន​ងាយៗ​ឡើយ​ បើ​ទោះជា​អ្នក​ធ្លាប់​បាន​ឆ្លងកាត់​ការ​សម្ភាសន៍​រាប់​ភ្លេច​ក៏​ដោយ​។​ អ្នក​នឹង​ត្រូវ​ជួប​មនុស្ស​ថ្មី​ដើម្បី​លក់​ផលិតផល​គឺ​ខ្លួន​ និង​ជំនាញ​របស់​អ្នក​ ហើយ​ជា​រឿយៗ​នឹង​ទទួល​បាន​កំរិត​ទី​បី​អំពី​អ្វី​ដែល​អ្នកដឹង​ ឬ​ក៏​មិនដឹង​។​ នេះ​គឺជា​យោបល់​មួយ​ចំនួន​ពី​ការ​សម្ភាសន៍​ការងារ​ដើម្បី​ជួយ​អោយ​អ្នក​ ត្រៀមខ្លួន​សម្ភាសន៍​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ការ​ត្រៀមខ្លួន​បាន​ត្រឹមត្រូវ​អាច​ជួយ​បន្ធូរ​ភាព​តានតឹង​មួយ​ចំនួន​ដែល​ ពាក់ព័ន្ធ​ក្នុង​ការ​សម្ភាសន៍​ការងារ​បាន​។​

ការ​អនុវត្តន៍
ត្រូវ​អនុវត្តន៍​លើ​ការ​ឆ្លើយ​នឹង​សំនួរ​ផ្សេងៗ​ក្នុង​ការ​សម្ភាសន៍​ និង​អនុវត្តន៍​នូវ​ការ​ឆ្លើយ​តប​របស់​អ្នក​ទៅ​នឹង​សំនួរ​¬​ ចម្លើយ​តាម​បែបផែន​នៃ​ការ​សម្ភាសន៍​ការងារ​ដែល​អ្នក​ធ្វើ​សម្ភាសន៍​ភាគច្រើន ​តែង​សួរ​។​ សូម​គិត​ទៅ​ដល់​ឧទាហរណ៍​ជាក់ស្តែង​ដែល​អ្នក​អាច​លើក​ឡើង​ដើម្បី​ពិពណ៌នា​ពី​ ជំនាញ​ផ្សេងៗ​របស់​អ្នក​បាន​។​ ការ​ដែល​ផ្ដល់​នូវ​ភាព​ជាក់ស្តែង​នៃ​ភាព​ជោគជ័យ​នានា​របស់​អ្នក​គឺជា​វិធី​ ដ៏​អស្ចារ្យ​មួយ​ដើម្បី​លើកតម្កើង​ពី​បេក្ខភាព​របស់​អ្នក​។​

ត្រូវ​ប្រុងប្រៀប
ត្រៀម​ការ​ឆ្លើយ​តប​អោយ​ហើយ​ នោះ​អ្នក​នឹង​រួប​រាល់​សំរាប់​សំនួរ​មួយ​នោះ​ «​តើ​អ្នកដឹង​អ្វីខ្លះ​អំពី​ក្រម​ហ៊ុន​របស់​ពួក​យើង​?»​។​ ត្រូវ​ស្គាល់​ពី​ឈ្មោះ​របស់​អ្នក​ធ្វើ​សម្ភាសន៍​រួច​ត្រូវ​ប្រើ​វា​ក្នុង​ កំឡុង​ពេល​នៃ​ការ​សម្ភាសន៍​ការងារ​។​ ប្រសិនបើ​អ្នក​ច្បាស់​ពី​ឈ្មោះ​នោះ​ ត្រូវ​រក​នឹក​ និង​សុំ​ឈ្មោះ​សិន​មុន​នឹង​ត្រូវ​សម្ភាសន៍​។​ សូម​ព្យាយាម​រៀបរាប់​ពី​អ្វី​ដែល​អ្នកដឹង​អំពី​ក្រុមហ៊ុន​នោះ​ពេល​ឆ្លើយ​នឹង ​សំនួរ​ផ្សេងៗ​។

ត្រូវ​មើល
សូម​មើល​វី​ឌី​អូ​ទាក់ទង​នឹង​ក្បួន​សម្ភាសន៍​ការងារ​,​ នោះ​អ្នក​នឹង​បាន​យល់​យ៉ាង​ច្បាស់​អំពី​សក្តានុភាព​នៃ​នា​យោជក​ម្នាក់​ ហើយ​និង​ផ្តល់​នូវ​ចំណាប់អារម្មណ៍​ដ៏​ត្រឹមត្រូវ​ជាក់​ជា​មិន​ខាន​។

ការ​ត្រៀមខ្លួន​ជា​ស្រេច
ត្រូវ​ប្រាកដ​ថា​អ្នក​ស្អាត​,​ មាន​សណ្ដាប់ធ្នាប់​ និង​សមរម្យ​ទៅ​តាម​ប្រភេទ​នៃ​ក្រុមហ៊ុន​ដែល​អ្នក​នឹង​ត្រូវ​សម្ភាសន៍​ជាមួយ​ ។​ ត្រូវ​យក​កាបូបស្ពាយ​ស្អាត​មួយ​ដោយ​ដាក់​ឯកសារ​ថតចម្លង​នៃ​ប្រវត្តិរូប​ សង្ខេប​ (Resume)​ របស់​អ្នក​ទៅ​ជាមួយ​ផង​។​ រួម​ទាំង​ប៊ិ​ច​មួយ​ និង​ក្រដាស​សំរាប់​ធ្វើការ​កត់ចំណាំ​ផង​។​

ត្រូវ​ទៅ​អោយទាន់​ពេលវេលា
ត្រូវ​ទៅ​អោយទាន់​ពេលវេលា​សំរាប់​ការ​សម្ភាសន៍​ការងារ​។​ ទាន់​ពេល​មាន​ន័យ​ថា​ទៅ​អោយ​បាន​មុន​ពី​ប្រាំ​ ទៅ​ដប់​នាទី​។​ ប្រសិនជា​ចាំបាច់​ ចំណាយ​ពេលវេលា​ខ្លះ​ជិះ​រក​ការិយាល័យ​នោះ​អោយ​ឃើញ​ជា​មុន​សិន​ នោះ​អ្នក​នឹង​ដឹង​យ៉ាង​ច្បាស់​ពី​កន្លែង​ដែល​អ្នក​នឹង​ត្រូវ​ទៅ​ និង​ដឹង​ថា​តើ​ចំណាយពេល​ប៉ុន្មាន​ដើម្បី​ទៅ​ដល់ទី​នោះ​។​

ត្រូវ​រក្សា​ចិត្ត​អោយ​បាន​ស្ងប់
អំឡុង​ពេល​សម្ភាសន៍​ការងារ​សូម​ព្យាយាម​បន្ធូរ​អារម្មណ៍​ និង​ត្រូវចិត្ត​អោយ​បាន​ស្ងប់​តាម​ដែល​អាច​ធ្វើ​បាន​។​ គួរ​ចំណាយពេល​បន្តិច​ដើម្បី​ប្រមូល​អារម្មណ៍​ឡើង​វិញ​។​ រក្សា​ការ​សម្លឹង​ភ្នែក​គ្នា​ជាមួយ​អ្នក​ធ្វើ​សម្ភាសន៍​។​ ត្រូវ​ស្ដាប់​សំនួរ​អោយ​បាន​ចប់​សិន​មុន​ពេល​អ្នកឆ្លើយ​ ហើយ​ត្រូវ​យកចិត្តទុកដាក់​ស្ដាប់​ អ្នក​ច្បាស់​ជា​មាន​ភាព​អាម៉ាស់​ប្រសិនបើ​អ្នក​ភ្លេច​នូវ​សំនួរ​ដែល​គេ​សួរ​ !
បង្ហាញ​នូវ​អ្វី​ដែល​អ្នកដឹង​
ត្រូវ​ព្យាយាម​រៀបរាប់​ពី​អ្វី​ដែល​អ្នកដឹង​អំពី​ក្រុមហ៊ុន​នោះ​ពេល​ឆ្លើយ​ នឹង​សំនួរ​ផ្សេងៗ​។​ ក្នុង​ពេល​នៃ​ការ​ពិភាក្សា​ពី​ស្នាដៃ​ការងារ​ផ្សេងៗ​របស់​អ្នក​ ត្រូវ​ផ្គូរ​ផ្គង​ស្នាដៃ​ទាំងនោះ​ទៅ​នឹង​អ្វី​ដែល​ក្រុមហ៊ុន​នោះ​កំពុង​ ស្វែងរក​។​

ត្រូវ​តាម​អោយ​ជាប់
តាម​អោយ​ជាប់​ជា​និច្ច​ដោយ​និយាយ​ពាក្យ​ថា​ «​អរគុណ​លោក​»​ ដែល​សម្តែង​នូវ​ចំណាប់អារម្មណ៍​របស់​អ្នក​ចំពោះ​មុខ​តំណែង​នោះ​។​ ប្រសិនបើ​សម្ភាសន៍​ជាមួយនឹង​អ្នក​ធ្វើ​សម្ភាសន៍​ច្រើន​នាក់​ អ្នក​ត្រូវ​និយាយ​ពាក្យ​អរគុណ​ទៅ​កាន់​ពួក​គេ​គ្រប់​គ្នា​។
 
Top