ថ្នាំងងុយដេកមានផលរំខានមិនខុសគ្នានឹងថ្នាំផ្សេងៗទៀតឡើយ។ ដូច្នេះអ្នកនឹងមិនដឹងថាអ្នកនឹងមានផលរំខានរបស់ថ្នាំងងុយដេកឬក៏អត់នោះទេរហូតដល់អ្នកប្រើប្រាស់វាហើយ។
គ្រូពេទ្យប្រហែលជាអាចប្រាប់អោយអ្នកដឹងអំពីផលរំខានដែលអាចកើតមានបើសិនជាអ្នកមានជំងឺហឺត ឬបញ្ហាសុខភាពអ្វីផ្សេងទៀត។
ផលរំខានជាញឹកញាប់នៃថ្នាំងងុយដេកដែលចេញវេជ្ជបញ្ជាមានដូចជា៖
- ក្រហាយ ឬឈឺនៅកដៃ, ដៃ, ប្រអប់ជើង ឬជើង
- ផ្លាស់ប្តូររបបអាហារ
- ទល់លាមក
- រាគ
- ពិបាកធ្វើអោយខ្លួនឯងមានលំនឹង
- វិលមុខ
- សន្លឹម
- ស្ងួតមាត់ ឬបំពង់ក
- ផោម
- ឈឺក្បាល
- ក្រហាយដើមទ្រូង
យកល្អគួរតែយល់ដឹងអំពីផលរំខានដែលអាចកើតមានរបស់ថ្នាំងងុយដេកទើបអ្នកអាចបញ្ឈប់ការប្រើថ្នាំ និងត្រូវការទាក់ទងទៅគ្រូពេទ្យជាបន្ទាន់បានដើម្បីចៀសវាងបញ្ហាដល់សុខភាពដែលធ្ងន់ធ្ងរបាន៕
By: Vora
Your Visit is Your Help
Reference: health.com.kh