ជឿអត់ថា កូនឆ្មាញីនេះចេះរាំតាមបទ Uptown Funk ?
វាជារឿងដ៏កម្រមួយដែលសត្វចិញ្ចឹមចេះមកចាប់អារម្មណ៍នឹងបទចម្រៀង
ហើយដល់ថ្នាក់ចេះរាំតាមទៀតនោះ។ ដោយឡែកបទចម្រៀង Uptown Funk
របស់ Bruno Mars បានធ្វើឱ្យកូនឆ្មាគួរឱ្យស្រលាញ់មួយក្បាលនេះ
ងក់ក្បាលចុះឡើង និងលើកជើងរាំតាមចង្វាក់ភ្លេង។
ម្ចាស់របស់វាស្ទើរតែមិនជឿថា
កូនឆ្មារបស់គាត់ចេះរាំតាមភ្លេងបែបនេះ
គាត់ក៏បានចាក់បទនោះម្ដងទៀត ហើយថតជាឃ្លីបវីដេអូនេះបង្ហោះក្នុង
Youtube និងមានការចុចមើលជាង១លានដង។
09
Aug
2015