១. ព្យាបាលក្អួតចង្អោរជាមុន
ជាជំហានដំបូង គឺព្យាបាលអាការៈក្អួតចង្អោរដោយទទួលទានទឹកឲ្យបានច្រើន ព្រោះអាការចង់ក្អួតជាញឹកញាប់ ឬការក្អួតនេះ អាចបណ្ដាលឲ្យខ្វះជាតិទឹក ដូចនេះត្រូវផឹកទឹកយ៉ាងតិចកន្លះកែវរាល់១៥នាទីម្ដង។
២. បរិភោគអាហារទន់ៗ
២. បរិភោគអាហារទន់ៗ
រាងកាយរបស់អ្នកត្រូវការសារធាតុចិញ្ចឹមដើម្បីរក្សាថាមពលក្នុងខ្លួនឡើងវិញ ដូចនេះពេលទើបងើបពីឈឺអាហារដែលផ្ដល់ភាពងាយស្រួលដើម្បីរំលាយគឺអាហារទន់ៗ ឬបបរខាប់បន្តិចក៏បាន។ ម៉្យាងទៀតជៀសវាងអាហារមានរសជាតិហឹរខ្លាញ់ ។
៣. ផឹកទឹកផ្លែប៉ោម
ខុសពីទឹកផ្លែឈើផ្សេងៗ ទឹកប៉ោម អាចធ្វើការស្រូបយកសារធាតុចង់ក្អួតនៅក្នុងក្រពះបាន។ វិធីធ្វើ គឺត្រូវលាយទឹកប៉ោមពីរទៅបីស្លាបព្រាជាមួយទឹកក្ដៅឧណ្ហៗ។ ផឹកវារាល់ពីរបីម៉ោងម្ដងរហូតដល់ឈប់ចង់ក្អួត។
៤. គេងឲ្យបានច្រើន
ពេលឈឺក្រពះម្ដងៗ រាងកាយរបស់អ្នកបានប្រយុទ្ធប្រឆាំងនឹងបាក់តេរី ឬវីរុស ដូចនេះអ្នកត្រូវការសម្រាកឲ្យបានច្រើនដើម្បីផ្ដល់មកវិញនូវថាមពលដ៏ពេញលេញមួយ។ សូមចំណាយពេលគេងបន្ថែមទៀតយ៉ាងហោចណាស់ឲ្យបានប្រាំបីម៉ោងក្នុងមួយថ្ងៃ។
៥. កុំផឹកស្រា
គ្រឿងស្រវឹងអាចធ្វើឲ្យរលាកក្រពះ និងកាត់បន្ថយសមត្ថភាពរាងកាយមិនឲ្យបានឆាប់ជាសះស្បើយពីជំងឺ។ មិនត្រឹមតែស្រាទេ សូម្បីតែជាតិកាហ្វេអ៊ីនក៏ត្រូវនៅឲ្យឆ្ងាយពីវាដែរ។
៦. មុជទឹកក្ដៅ
ការត្រាំខ្លួនក្នុងអាងទឹកក្ដៅនឹងបង្កើនឈាមឲ្យរត់បានស្រួល និងធ្វើឲ្យសាច់ដុំរបស់អ្នកបានសម្រាក។ វិធីនេះនឹងជួយកាត់បន្ថយការឈឺចាប់ក្នុងក្រពះ។ ត្រាំក្នុងអាងទឹកក្ដៅរយៈពេល១៥ទៅ២០នាទីក្នុងមួយថ្ងៃ អ្នកនឹងទទួលបានលទ្ធផលល្អ។
៧. ម៉ាស្សាបរិវេណក្រពះ
ការឈឺចាប់ត្រង់បរិវេណក្រពះអាចបណ្ដាលឡើងដោយសាច់ដុំដែលធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អល់ៗ ថប់ៗ។ ដើម្បីជួយបន្ថយអាការបែបនេះសូមធ្វើការម៉ាស្សាថ្នមៗនៅត្រង់នោះ។
៨. ផឹកទឹកខ្ញី
ខ្ញីមានលក្ខណៈសម្បត្តិម្យ៉ាង គឺដូចថ្នាំពេទ្យអីចឹង និងមានអត្ថប្រយោជន៍សុខភាពច្រើនយ៉ាងដូចជាជំនួយដល់ការរំលាយអាហារ និងកាត់បន្ថយការឈឺពោះ។ វិធីធ្វើ គឺត្រូវហាន់ខ្ញីស្រស់ពីរបីចំណិត ដាក់ក្នុងទឹកក្ដៅមួយហើយ ត្រូវផឹកទឹកនោះពេលនៅក្ដៅតិចៗ។
៩. កុំផឹកភេសជ្ជៈមានជាតិហ្កាស់
ភេសជ្ជៈដែលមានជាតិហ្កាស់ ធ្វើឲ្យលំបាកដល់រាងកាយក្នុងការរំលាយអាហារ និងបង្កើនការឈឺចាប់។ ផ្ទុយទៅវិញត្រូវព្យាយាមផឹកតែរុក្ខជាតិដូចជា ខ្ញី និងជីអង្កាមដែលជួយឲ្យសាច់ដុំក្នុងក្រពះបានសម្រាក៕
ប្រភព៖http://news.sabay.com.kh/article/293445