ការ​ក្អក​នៅពេល​យប់ អាច​រំខាន​ដល់​ការ​គេង​របស់​អ្នក​។ ខាង​ក្រោម​​នេះ​ គឺ​ជា​​មធ្យោ​បាយ​ ដើម្បី​​បន្ថយ​​អា​ការៈ​ នៃ​​ការ​​ក្អក​​នៅ​ពេល​​យប់​ ៖​
​ផឹក​​ទឹក​តែ​ ជា​មួយ​នឹង​ទឹក​ឃ្មុំ​ ៖​ វេជ្ជ​បណ្ឌិត​ នរ​​ម៉េន​ អេ​ដេ​ល​​ម៉េន​ (Norman​ H. Edelman)​ បាន​​និ​យាយ​ថា​ សូម​​ទម្លាប់​​ផឹក​​តែ​ មុន​នឹង​​ចូល​​គេង​​។ ជាតិ​​ទឹក​​ក្តៅ​ឧណ្ណៗ​ អាច​​ជួយ​​បំ​បែក​​មុយ​​គីស​ នៅ​​ក្នុង​​ផ្លូវ​ខ្យល់​​របស់​​អ្នក​​បាន​​។ ហើយ​​សូម​​បន្ថែម​​ទឹក​ឃ្មុំ​ ចូល​ទៅ​ក្នុង​​នោះ​​ផង​​។​​
​គេង​អោយ​ក្បាល​ខ្ពស់ ៖ ការ​ក្អក​នៅពេល​យប់ ភាព​ធ្ងន់ធ្ងរ គឺ​ជា​សត្រូវ​របស់​អ្នក​។ រាល់​មុយ​គី​ស ដែល​អ្នក​លេប​អំឡុងពេល​ថ្ងៃ នឹង​ច្រាល​ឡើង​មក​វិញ ហើយ​ធ្វើអោយ​រលាក​បំពង់ក នៅពេល​ដែល​អ្នក​គេង​រៀបស្មើ​នៅពេល​យប់​។ ដូចនេះ សូម​ព្យាយាម​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នេះ ដោយ​កល់​ខ្នើយ នៅ​នឹង​ខ្នង​របស់​អ្នក ដើម្បី​អោយ​ខ្ពស់​នៅពេល​គេង​។​
​សូម​ស្ទីម ៖ ផ្លូវ​ខ្យល់​ស្ងួត អាច​ធ្វើអោយ​ការ​ក្អក កាន់តែ​អាក្រក់​ទៅៗ​។ អ្នក​អាច​រក​វិធីសាស្ត្រ​បន្ថយ​ការ​ក្អក ដោយ​ការ​ស្ទីមនៅក្នុង​បន្ទប់ទឹក​។ វេជ្ជបណ្ឌិត Edelman មាន​បំរាម​មួយ​ថា ប្រសិនបើ​អ្នក​មាន​ជំងឺ​ហឺត ស្ទី​ម ពិតជា​អាច​ធ្វើអោយ​ការ​ក្អក កាន់តែ​អាក្រក់​ទៅៗ​។​
​មើល​ពី​ភាព​ក្តៅ ហើយ​សើម ៖ ម៉ាស៊ីន​ជួយ​អោយ​ក្តៅ ហើយ​សើម អាច​ជួយ​ការ​ក្អក​បាន ប្រសិនបើ​ខ្យល់​ស្ងួត​។ ប៉ុន្តែ ការប្រើ​វា​ច្រើនពេក នៅក្នុង​បន្ទប់​គេង អាច​បន្ត​អោយ​មាន​ការ​ក្អក​ទៅវិញ​។ ធូលី​ដី ឬ​មេរោគ មាន​នៅក្នុង​ខ្យល់​នោះ​។ វេជ្ជបណ្ឌិត Edelman បាន​សំណូមពរ​ថា អ្នក​គួរតែ​រក្សា​កម្រិត​ក្តៅ​ហើយ​សើម​នេះ អោយបាន ៤០ ទៅ ៥០ ភាគរយ​៕

ប្រភព៖http://chnchannel.com/2015/02/04/46535.html
27 Feb 2015
 
Top